ភ្នំពេញ៖ គ្រោះអគ្គិភ័យ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រយៈពេល៣ថ្ងៃ (ចាប់ពីថ្ងៃទី១៤,១៥,១៦ ខែ មេសាឆ្នាំ២០២២) បណ្តាលឱ្យឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ៥ខ្នង ,តូប១ ,ខ្សែភ្លើងចំនួន ៣៧ដុំ និងរងរបួសមនុស្សម្នាក់។
ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើង៖
១/ ខេត្តព្រះវិហារ ចំនួន១ លើក (ចរន្តអគ្គិសនី) រងរបួសមនុស្សម្នាក់ (ប្រុស) និងឆេះផ្ទះ១ខ្នង។
២/ ខេត្តព្រះសីហនុ ចំនួន១លើក(ចរន្តអគ្គិសនី) ឆេះតូបចំនួន១។
៣/ ខេត្តកំពង់ធំ ចំនួន១ លើក ( ភ្លើងចង្ក្រាន) ឆេះផ្ទះ១ ខ្នង។
៤/ ខេត្តបាត់ដំបង ចំនួន២ លើក (ចរន្តអគ្គិសនី, និងភ្លើងទៀន) ឆេះផ្ទះអស់ចំនួន ២ខ្នង ។
៥/ ខេត្តសៀមរាប ចំនួន១ លើក ( ភ្លើងសំរាម) ឆេះខ្សែភ្លើងអស់ចំនួន ៣៧ ដុំ ។
៦/ ខេត្តត្បូងឃ្មុំ ចំនួន១ លើក (កំពង់ស្រាវជ្រាវ) ឆេះផ្ទះអស់ចំនួន១ ខ្នង ។
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសថា ប្រៀបធៀបករណីគ្រោះថ្នាក់អគ្គីភ័យ ក្នុងកម្មពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីយជាតិខ្មែរ ក្នុងឆ្នាំ២០២១ នឹងឆ្នាំ ២០២២ គ្រោះអគ្គិភ័យកើតឡើងចំនួន៩/៧ លើក ថយចុះចំនួន ២ លើក៕