(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៣-១៩ ខែមេសា ឆ្នាំ២០២២។
ក្រសួងបានបញ្ជាក់ថា នៅថ្ងៃទី១៣-១៦ ខែមេសា ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប (ឥណ្ឌា) ក្នុងកម្រិតពីខ្សោយទៅមធ្យម ប៉ះនឹងសីតុណ្ហភាពផ្ទៃដីឡើងកំដៅ (ហប់) បង្កើតបានជាបាតុភូតទែម៉ូឌីណាមិច (Thermodynamic)។ ចាប់ពីថ្ងៃទី១៧-១៩ ខែមេសា ស៊ីតណ្ហភាពអតិបរិមានិងភ្លៀងក៏នឹងចុះថមថយបន្តិចវិញផងដែរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ °C
* សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧ °C
* ក្នុងចន្លោះពីថ្ងៃទី១៣-១៧ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ C
* ក្នុងចន្លោះពីថ្ងៃទី១៣-១៧ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C
* ក្នុងចន្លោះពីថ្ងៃទី១៣-១៧ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕