បាល់ទាត់៖ ការប្រកួតបាល់ទាត់ក្របខណ្ឌក្លិបកំពូលអាស៊ី AFC Champions League បានចាប់ផ្តើមរដូវកាលថ្មី២០២២ ហើយនៅតំបន់ខាងលិច។ ការប្រកួតនៅក្នុងពូល D ក្លិបអ៊ីរ៉ង់ Sepahan បានយកឈ្នះក្លិបអ៊ូសប៊ែគីស្ថាន Pakhtakor ៣-១ ដើមឈរលើគេក្នុងពូល ខណៈដែលមួយគូទៀតក្រុមម្ចាស់ផ្ទះពូល D អារ៉ាប៊ីសាអ៊ូឌីត Al-Taawoun យកឈ្នះក្លិបកាតា Al-Duhail ២-១។
ការប្រកួតនៅក្នុងពូល C វិញក្លិបអ៊ីរ៉ង់ Foolad ទទួលក្រុម Al-Gharafa របស់កាតាបានបញ្ចប់ដោយលទ្ធផលស្មើគ្នា ០-០ ខណៈមួយគូទៀតក្នុងពូលរវាងក្លិបទួរមេនីស្ថាន Ahal និងក្លិបអារ៉ាប់រួម Shabab Al-Ahli ក៏បញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ ផងដែរ។ ថ្ងៃនេះនឹងមានការប្រកួតបន្តទៀតនៅក្នុងពូល A និង B ខណៈការប្រកួតតំបន់អាស៊ីខាងកើតនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ៕