ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា ជាផ្លូវការក្នុងស៊ីហ្គេម-២០២៣ ត្រូវបានCAMSOC សម្រេចជាគោលការណ៍

ស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា ជាផ្លូវការក្នុងស៊ីហ្គេម-២០២៣ ត្រូវបានCAMSOC សម្រេចជាគោលការណ៍

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅព្រឹកថ្ងៃទី០២ ខែកក្កដានេះ បានបើកកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងលើកទិសដៅបន្ដ នៅអាគារមិត្តភាពនៃទីស្ដីការគណៈរដ្ឋមន្ដ្រី ហើយបានអនុម័តលើការងារសំខាន់ៗមួយចំនួន ពិសេសសញ្ញា (Logo) និមិត្តសញ្ញា (Mascot) និងបាវចនា(Motto) ត្រូវបានសម្រេចជាគោលការណ៍ ដើម្បីប្រើប្រាស់ផ្លូវការក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រខាងលើ។

កិច្ចប្រជុំនេះ ដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC និងមានការចូលរួមពីលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្ដៃយ៍ រួមទាំងរដ្ឋមន្ដ្រី អភិបាលខេត្ត និងសមាជិកជាច្រើនទៀត។ សម្ដេចពិជ័យសេនាបានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពរបស់អគ្គលេខាធិការដ្ឋាន CAMSOC ដែលសម្រេចបានលទ្ធផលវិជ្ជមានមួយជំហាន នាំឲ្យមានភាពកក់ក្ដៅ ដើម្បីអនុវត្តន៍ទិសដៅបន្ដ ឆ្ពោះទៅរកភាពជោគជ័យ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣។

ក្រោយចប់កិច្ចប្រជុំលោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា «កិច្ចប្រជុំថ្ងៃនេះសំខាន់ជាងគេ គឺបានសម្រេចទៅលើស្លាកសញ្ញា (Logo) និមិត្តសញ្ញា (Mascot) និងបាវចនា (Motto) ដែលទាំង ៣ហ្នឹងបានសម្រេចជាគោលការណ៍ គ្រាន់តែថា មានការកែសម្រួលបន្ដិចបន្ទួចជាពាក្យពេចរណ៍លើបាវចនា។ រីឯ Logo និង Mascot គឺឯកភាពទាំងស្រុង គ្រាន់តែត្រូវពន្លិចនូវអក្សរបន្ថែមបន្ដិចទៀតប៉ុណ្ណោះ។ ចឹងយើងបានធ្វើការទទួលយកនូវការសម្រេចរបស់សម្ដេចពិជ័យសេនាប្រធានរួចហើយ»

បន្ទាប់ពីសម្រេចជាគោលការណ៍លើស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា គណៈអចិន្ដ្រៃយ៍ CAMSOC នឹងធ្វើការកែសម្រួល និងរៀបចំរបាយការណ៍ សម្រាប់ស្នើសុំការសម្រេចពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីឲ្យសម្ដេចតេជោសម្រេចឲ្យប្រើប្រាស់ជាផ្លូវការនូវស្លាកសញ្ញា និមិត្ដសញ្ញា និងបាវចនា សម្រាប់ដំណើរការផ្សព្វផ្សាយពីស៊ីហ្គេម ដែលកម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក វ៉ាត់ ចំរើន។

លើសពីនេះ កិច្ចប្រជុំក៏បានឯកភាពលើការងារសំខាន់មួយចំនួនទៀតផងដែរ ដូចជាការឯកភាពបញ្ចូលសមាសភាពថ្នាក់ដឹកនាំមួយចំនួន ក្រោយមានការផ្លាស់ប្ដូរអភិបាលខេត្ត ដើម្បីទទួលភារកិច្ចអនុវត្តបន្ដ។ ការត្រៀមរៀបចំពិធីរាប់ថយក្រោយ ១,០០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នាថ្ងៃទី០៧ ខែសីហាខាងមុខ ពិសេសការបន្ថែមនូវយន្ដការផ្សព្វផ្សាយពីវិមានឈ្នះឈ្នះ ក្នុងគោលការណ៍មួយឆ្ពោះទៅរកសន្ដិភាព ឆ្ពោះទៅស៊ីហ្គេម មានន័យថា ស៊ីហ្គេមកើតឡើងបាន ក៏ដោយសារជោគជ័យក្នុងអត្ថន័យរបស់វិមានឈ្នះឈ្នះនេះដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |