អ៊ុយក្រែន៖ ជនភៀសខ្លួនអ៊ុយក្រែនបានធ្វើដំណើរទៅកាន់ទីក្រុង Tijuana ប្រទេសម៉ិចស៊ិក ខណៈពួកគេរង់ចាំឆ្លងព្រំដែនចូលទៅក្នុងសហរដ្ឋអាមេរិក។ ទីជម្រកបណ្ដោះអាសន្នត្រូវបានបង្កើតឡើង។ អ្នកសម្របសម្រួលលោក Alex Fedorchuk និយាយថា ជនភៀសខ្លួន ២,០០០នាក់បានឆ្លងកាត់ទ្វារព្រំដែនមកដល់ទីនេះ។
ជនភៀសខ្លួនម្នាក់មកពីទីក្រុង Bucha នៅជាយរដ្ឋធានីគីវបាននិយាយថា ទាហានរុស្ស៊ីបានសម្លាប់ជនស៊ីវិល ហើយបើប្រៀបធៀបលំនៅឋានដែលរងការបំផ្លាញ និងភាពភ័យខ្លាចនៅពេលនេះក្នុងទីក្រុង Bucha ការភៀសខ្លួនមានទីជម្រកគឺជាកន្លែងដ៏ល្អបំផុត។ ជនភៀសខ្លួនអ៊ុយក្រែនដែលបានឆ្លងចូលទៅក្នុងសហរដ្ឋអាមេរិក ជាមួយក្រុមគ្រួសារ កាលពីថ្ងៃអង្គារបាននិយាយយ៉ាងសាមញ្ញថា យើងសប្បាយរីករាយដែលបានមកដល់ទីនេះ៕