អ៊ុយក្រែន៖ មនុស្សរាប់រយនាក់បានបន្តភៀសខ្លួនចេញពីទីក្រុង Odesa កាលពីថ្ងៃចន្ទ មួយថ្ងៃបន្ទាប់ពីការវាយប្រហារចាប់ផ្ដើមដោយកងកម្លាំងរុស្ស៊ី ដែលបានវាយប្រហារលើមូលដ្ឋាននានានៅក្នុងទីក្រុងកំពង់ផែ ប្រទេសអ៊ុយក្រែនមួយនេះ។
ភាគច្រើនជាស្ត្រី និងកុមារបានឡើងជិះរថភ្លើងទៅកាន់ទីក្រុង Lviv ដើម្បីឆ្លងចូលទៅកាន់ប្រទេសប៉ូឡូញ និងប្រទេសផ្សេងៗទៀត។ ខណៈក្រុមគ្រួសារបាននិយាយលាគ្នាទៅវិញទៅមក ស៊ីរ៉ែននៅក្នុងទីក្រុងបានចាប់ផ្ដើមបន្លឺឡើង ជាការរំលឹកឥតឈប់ឈរអំពីគ្រោះថ្នាក់បង្កដោយសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ ជនភៀសខ្លួនជាង ៤លាននាក់បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្ដើមការវាយលុករបស់រុស្ស៊ី ហើយមនុស្សរាប់សែននាក់បានផ្លាស់ទីលំនៅខាងក្នុងប្រទេសដោយជម្លោះនេះ៕