(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Noeleen Heyzer ប្រេសិតពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបនេះ ប្រព្រឹត្តទៅនៅទីស្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា អំឡុងពេល លោកស្រី Noeleen Heyzer ប្រេសិតពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា មកបំពេញទស្សនកិច្ចនៅកម្ពុជា៕