ភ្នំពេញ៖ ឯកឧត្តម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន ព្រមទាំងសហការី បានអញ្ជេីញទស្សនកិច្ច អង្គភាពទីស្នាក់ការសារព័ត៌មាន CEN ដែលស្ថិតនៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ខែមីនាឆ្នាំ២០២២ ។
ឯកឧត្ដម យ៉ែម ណយ ក៍បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុកពីសំណាក់ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានផងដែរ។
ឯកឧត្តម បានមានប្រសាសន៍ថា CEN គឺជាអង្គភាពសារព័ត៌មាន ដែលមានអ្នកបំពេញការងារជាអ្នកសារព័ត៌មាន ប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវ: រួមផ្សំនឹងឧបករណ៍សម្ភារ:ក្នងស្ទូឌីយូសុទ្ធសឹងតែជារបស់ទំនេីបៗដែលបង្ករ លក្ខណៈងាយស្រួលក្នុងការផ្សព្វផ្សាយព័ត៌មានពិតលឿនហើយរហាស់ទាន់ចិត្តដែលធ្វើឲ្យអ្នកទស្សនាបានឃើញហើយមានភាពជឿជាក់។
ឯកឧត្តមបន្តថា សារព័ត៌មាន CEN បានរួមចំណែកផ្សព្វផ្សាយព័ត៌មានពិត ជូនដល់សាធារណៈជន នូវព័ត៌មានដ៏សំបូរបែប នាឱកាសនោះ ឯកឧត្តម មានសេចក្តីសប្បាយរីករាយ ដោយបានឃេីញ អង្គភាពសារព័ត៌មាន CEN មានការរីកចម្រីនទាំងធន់ធាន និងបច្ចេកទេស។ ឯកឧត្ដម បន្តរលើកទឹកចិត្តដល់បណ្តារអង្គភាពសារព័ត៌មានផ្សេងៗទៀតឲ្យមានការផ្សព្វផ្សាយ
ឲ្យបានទូលំទូលាយនូវការអភិវឌ្ឍន៍ឥតឈប់ឈរដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា។អត្ថបទ នាយភ្លុក