ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

បងប្អូនប្រហែលជាភ្លេចហើយករណីកាប់យុវជនម្នាក់ដាច់កស្លាប់នៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ តែក្រុមគ្រួសារសាច់ញាតិជនរងគ្រោះមិនអាចបំភ្លេចបានទេនូវទង្វើរដ៏ឃោឃៅព្រៃផ្សៃរបស់ជនដៃដល់ដែលបានប្រើវត្ថុរឹងកាប់ទៅលើយុវជនមួយក្រុមបណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ត្រូវស្មាខាងឆ្វេងហើយធ្លាក់ពីលើម៉ូតូចូលប្រឡាយទឹក នឹងយុវជនម្នាក់ទៀតកាប់ចំកញ្ចឹង ក សឹងតែដាច់ក្បាលធ្លាក់ពីលើស្មា ជាអកុសលយុវជនម្នាក់នោះត្រូវស្លាប់នៅនឹងកន្លែងកើតហេតុ។

លោក កង សុឺន នឹងប្រពន្ធឈ្មោះ នាង់ គង់នៅ បានប្រាប់មកអ្នកសារព័ត៌មានទាំងទឹកភ្នែកថា   នៅយប់កើតហេតុវេលាម៉ោងជាង១០ គាត់កំពង់សម្រាកនៅលើផ្ទះស្រាប់តែមានមនុស្សមកស្រែកហៅគាត់ហើយប្រាប់ថា   កូនប្រុសរបស់គាត់ គេជិះម៉ូតូដេញកាប់ដាច់ ក ស្លាប់បាត់ទៅហើយនៅផ្លូវជាតិលេខ៥១  លោក កង សុឺន បានប្រញ៉ាប់ប្រញ៉ាល់ទៅកន្លែងកើតហេតុដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥១ ក្នុងភូមិ អង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក៍ឃើញកូនប្រុសជាទីស្រឡាញ់របស់គាត់ពិតជាដេកស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាមក្នុងសភាពដាច់ ក សឹងតែធ្លាក់ក្បាលចេញពីលើស្មា។

លោក កង សុឺន ស្រែកត្រហូរយុំសឹងតែមិនគួរឲ្យជឿ   ក្នុងហេតុការករណីឃាតកម្មយ៉ាង ព្រៃផ្សៃមកលើកូនប្រុសរបស់គាត់ ភ្លាមនោះសមត្ថកិច្ចក៍បានមកដល់កន្លែងកើតហេតុហើយបានហុំព័ទ្ធខ្សែកំណត់ទីតាំងនៃដែនសមត្ថកិច្ចដើម្បីពិនិត្យដានដែលបន្សល់ទុកនិងធ្វើ កោសលវិច្ឆ័យទៅលើជនរងគ្រោះ។

លោក កង សុឺន បានប្រាប់អ្នកសារព័ត៌មានថាជនរងគ្រោះឈ្មោះ សុឺន សៅគា ភេទប្រុស អាយុ២២ឆ្នាំ បានស្លាប់ដោយជនឃោឃៅកាប់សម្លាប់កាលពីយប់ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២២ ។

ម្តាយជនរងគ្រោះបានយុំរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា  មិត្តភ័ក្ត្រកូនខ្ញុំដែលរួមដំណើរនៅក្នុងហេតុការខាងលើ បានប្រាប់ខ្ញុំថា មុនកើតហេតុពួកខ្ញុំបានចងចង្រឹងដេកក្បែឡានបែននៅរណ្តៅដី ស្រាប់តែមានអ្នកទូរសព្ទហៅជនរងគ្រោះទៅញាំមុីហិលនៅផ្សារថ្នល់ទទឹង តែជនរងគ្រោះប្រកែកមិនព្រមទៅ ដោយសារការអង្វរកជាច្រើនដងពេក ជនរងគ្រោះក៍បបួលខ្លួនទៅជាមួយបានជាគ្នា រួចក៍បានបើកឡានបែនឡើងពីរណ្តៅដីយកមកទុកនៅផ្ទះមិត្តភ័ក្ត្រដែលនៅក្នុងភូមិជាមួយគ្នា ហើយក៍ជិះម៉ូតូមិត្តភ័ក្ត្រចេញទៅទាំងអស់មានគ្នា១២នាក់  ជិះម៉ូតូ៤គ្រឿង តែជិះមិនទាន់ផុតពីភូមិកើតហេតុខាងលើផងស្រាប់តែមានម៉ូតូជិះប្រដេញមកពីក្រោយបីបួនម៉ូតូនឹងនៅចាំពួនស្ទាក់ខាងមុខសរុបជិត១០ម៉ូតូ ហើយក៍ប្រើវត្ថុរឹងកាប់មកលើខ្លួនបណ្តាលឲ្យដាច់ស្មាខាងឆ្វេងរងរបួសធ្ងន់ខ្លួនក៍ធ្លាក់ពីលើម៉ូតូចូលប្រឡាយទឹក ក្រោយពីខ្លួនខំប្រឹងស្រវេស្រវាឡើងមកវិញ ក៍ទទួលដំណឹងថាមិត្តភ័ក្ត្ររបស់ខ្លួនឈ្មោះ សុឺន សៅគា បានដាច់ ក ស្លាប់បាត់ទៅហើយ។

វិលមកឱពុកម្តាយជនរងគ្រោះវិញ  បិតភ្នែកបើកភ្នែកនៅតែស្រម័យឃើញកូនប្រុសជាទីស្រឡាញ់របស់ខ្លួនដេកស្លាប់ក្នុងថ្លុកឈាមក្នុងសភាពដាច់ ក សឹងធ្លាក់បាត់ក្បាលពីលើស្មា យ៉ាងអាណោចអាធ័ម ចាប់តាំងពីថ្ងៃដែលកូនបានស្លាប់បាត់បង់ជីវិតទៅដោយសារតែទង្វើរព្រៃផ្សៃរបស់ជនឃោឃៅមួយក្រុមតាំងពីថ្ងៃទី៥ខែកុម្ភៈមកទល់ពេលនេះជិត៥០ថ្ងៃហើយ ឱពុកនិងម្តាយក៍ខានបានឭសម្លេងកូនស្រែកហៅ ពុកៗ ម៉ែៗ  ហើយពុកនិងម៉ែក៍មិនទាន់បានទទួលនូវពន្លឺយុត្តិធម៌ណាមួយដែរ    ស្រាប់តែលិចឭពាក្យ ចរចាមរាមថាពុកនឹងម៉ែបានទទួលសំណងជាប្រាក់ បីមុឺនដុល្លា ដើម្បីបញ្ចប់រឿងរបស់កូន។

ឱពុកនិងម្តាយព្រមទាំងសាច់ញាត់របស់យើងសង្ឃឹមលើសមត្ថកិច្ចក្នុងការស្រាវជ្រាវស្វែងរងជនដៃដល់ពិតប្រាកត់យកមក ផ្តន្ទាទោសឲ្យខានតែបាន តែជាអកុសលសមត្ថកិច្ចខេត្តកំពង់ស្ពឺ ហាក់ជាអសមត្ថភាពក្នុងការស្រាវជ្រាវវែករកមុខជនឃោឃៅមួយក្រុមដែល ប៉ុនប៉ងរៀបចំផែនការពួនដេញស្ទាក់កាប់មកលើកូនប្រុសជាទីស្រឡាញ់ដែលដេកស្លាប់នៅក្នុងថ្លុកឈាម។

កាលពីថ្ងៃទី១៦ខែមីនាឆ្នាំ២០២២ក្រុមការងារសារព័ត៌មានយើងក៍បានហៅទូរសព្ទទៅលោកអធិការរងស្រុកសំរោងទង ដើម្បីសួរនាំពីករណីឃាតកម្មខាងលើ លោកអធិការរងរូបនោះ បានឆ្លើយតបថាលោកមិនហ៊ានផ្តល់ព័ត៌មានឲ្យទេ លោកមានមេកោយដែរ តែរឿងនេះបានបញ្ចូនដល់ដៃតុលាកាខេត្តកំពង់ស្ពឺហើយ បើចង់ដឹងអាចទៅសួរនៅតុលាកាបាន។  អត្ថបទ នាយភ្លុក

Filed in: ព័ត៌មានថ្មី, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |