ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

សម្តេចតេជោ ហ៊ុន សែន ឲ្យពលរដ្ឋខ្មែរនៅអ៊ុយក្រែន ទាំង២៣គ្រួសារ រួមសុខរួមទុក្ខជាមួយរដ្ឋាភិបាល និងពលរដ្ឋអ៊ុយក្រែន

សម្តេចតេជោ ហ៊ុន សែន ឲ្យពលរដ្ឋខ្មែរនៅអ៊ុយក្រែន ទាំង២៣គ្រួសារ រួមសុខរួមទុក្ខជាមួយរដ្ឋាភិបាល និងពលរដ្ឋអ៊ុយក្រែន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ពលរដ្ឋខ្មែររស់នៅអ៊ុយក្រែន មានចំនួន ២៣គ្រួសារ ហើយបន្តថា សម្តេចមិនមានការណែនាំឱ្យជម្លៀសពលរដ្ឋទាំងនោះចេញនោះឡើយ គឺត្រូវរួមសុខរួមទុក្ខជាមួយរដ្ឋាភិបាល និងពលរដ្ឋអ៊ុយក្រែន។

ការថ្លែងរបស់របស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញឡើងក្នុងឱកាស អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «សូម្បីតែសព្វថ្ងៃនេះ មានពលរដ្ឋខ្មែរនៅអ៊ុយក្រែន ២៣គ្រួសារ ខ្ញុំមិនឲ្យបញ្ជាណាមួយ ឲ្យពលរដ្ឋខ្មែរនៅទីនោះ រត់ចោលពលរដ្ឋអ៊ុយក្រែននោះទេ។ នៅរួមសុខរួមទុក្ខជាមួយគេទៅ។ ពលរដ្ឋអ៊ុយក្រែនរស់នៅបែបណា គឺយើងរស់នៅបែបនោះដែរ»

ការណ៍ដែលមិនចង់ជម្លៀសពលរដ្ឋខ្មែរ នៅប្រទេសក្រៅមកមាតុប្រទេសវិញ ដោយសារសម្តេចតេជោ ហ៊ុន សែន យល់ថា យើងរស់នៅលើទឹកដីគេ ហើយធ្វើការនៅទីនោះ ប៉ុន្តែពេលមានបញ្ហាបែរជារត់ចោល គឺមិនមែនជារឿងត្រឹមត្រូវទេ។

ពេលនិយាយពីវិបត្តិដែលកំពុងកើតមាននៅអ៊ុយក្រែន សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកថា សម្តេចធ្លាប់បានចេញមុខសុំទោសប្រធានាធិបតីចិន ជំនួសនិស្សិតខ្មែរ ដែលបានរត់ចេញពីប្រទេសចិន ពេលចិនរងការរាតត្បាតដោយជំងឺកូវីដ១៩។

សូមជម្រាបថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៉ីបានសម្រេចបើកប្រតិបត្តិការយោធាលើប្រទេសអ៊ុយក្រែន។ អំពីបញ្ហាសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន ត្រូវបានរុស្ស៉ីលើកឡើងថា ប្រតិបត្តិការយោធានេះ គឺគ្រាន់តែចង់ធានាឱ្យបាននូវសន្តិសុខរបស់រុស្ស៉ី តែប៉ុណ្ណោះ ខណៈអង្គការណាតូ (NATO) បានពង្រាយសមាជិករបស់ខ្លួននៅអឺរ៉ុបខាងកើត ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរុស្ស៉ី។

រុស្ស៉ីអះអាងបន្តថា ប្រទេសអ៊ុយក្រែនប្រកាន់ពូជសាសន៍ ជាតិនិយមចង្អៀតចង្អល់ បានហាមឃាត់ការប្រើប្រាស់ភាសារុស្ស៉ី ថែមទាំងបានប្រព្រិត្តអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍មកលើប្រជាជន ដែលមានដើមកំណើតរុស្ស៉ី នៅរដ្ឋ Donbass ដែលរុស្ស៉ីទទួលស្គាល់ជារដ្ឋឯករាជ្យរួចហើយ។

ប្រតិបត្តិការយោធារុស្ស៉ីនៅប្រទេសអ៊ុយក្រែន មិនមានទិសដៅវាយប្រហារប្រជាជនស៉ីវិលទេ និងចៀសវាងទម្លាក់គ្រាប់បែក លើកន្លែងប្រជាជនស៉ីវិលរស់នៅ គឺមានទិសដៅវាយប្រហារតែមូលដ្ឋានយោធារបស់អ៊ុយក្រែន តែប៉ុណ្ណោះ។ រុស្ស៉ី ក៏មិនមានបំណងចូលកាន់កាប់ប្រទេសអ៊ុយក្រែន គឺគ្រាន់តែចង់ឲ្យប្រទេសអ៊ុយក្រែនទៅជាប្រទេសអព្យាក្រឹត និងមិនចូលរួមជាមួយអង្គការណាតូ។

ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ធ្លាប់បានថ្លែងប្រកាសមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរ ធ្វើជាទាហានស្ម័គ្រចិត្ត ទៅប្រយុទ្ធនៅប្រទេសអ៊ុយក្រែនជាមួយកងទ័ពរុស្ស៊ី ដូចប្រទេសមួយចំនួននោះឡើយ។ សម្តេចតេជោចាត់ទុកថា គាំទ្រឲ្យពលរដ្ឋធ្វើទាហានស្ម័គ្រចិត្ត ទៅប្រយុទ្ធនៅប្រទេសអ៊ុយក្រែន គឺប្រៀបដូចជាយកសាំងចាក់លើភ្លើង ដែលកំពុងឆេះប៉ុណ្ណោះ មិនអាចពន្លត់ភ្លើងបាននោះទេ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |