ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

អត្តពលិក ៩​ប្រទេស​នឹង​ចូល​រួម​ប្រកួត​កីឡា​កា​រ៉ា​តេ​ជើងឯក​អាស៊ាន​នៅ​កម្ពុជា​នា​សប្ដាហ៍​ក្រោយ​

អត្តពលិក ៩​ប្រទេស​នឹង​ចូល​រួម​ប្រកួត​កីឡា​កា​រ៉ា​តេ​ជើងឯក​អាស៊ាន​នៅ​កម្ពុជា​នា​សប្ដាហ៍​ក្រោយ​

​កា​រ៉ា​តេ៖ ការប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍លើក​ទី​៩ ឆ្នាំ​២០២២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះនឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៧ ខែមីនា​សប្ដាហ៍​ក្រោយ​នេះហើយដោយ​នឹងមាន​ប្រតិភូ និង​អត្ត​ព​លិ​ក ៩​ប្រទេស​ចូលរួមរួមមាន​ម្ចាស់ផ្ទះ​កម្ពុជា ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម។

យោងតាម​មន្ដ្រីជាន់ខ្ពស់​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា ក្នុងចំណោម ៩​ប្រទេសដែល​ចូលរួម​ព្រឹត្តិការណ៍​ថ្នាក់​តំបន់​នៅ​កម្ពុជា​នេះគឺមាន​មន្ដ្រី​ដឹកនាំ​សរុប ១០៤​នាក់ និង​កីឡាករ​-​កីឡាការិនី ១២១​នាក់។ នេះ​គឺជា​ការលើកទឹកចិត្ត​ម្ចាស់ផ្ទះ​ក្នុងចំណោម ១១​ប្រទេសគឺ​អវត្តមាន​តែ​មី​យ៉ាន់​ម៉ា និង​ប្រទេស​ទី​ម័​រ​ខាងកើត​តែប៉ុណ្ណោះ។ រីឯ​ទីលាន​ប្រកួតនឹងធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​កីឡា​កា​រ៉ា​តេនៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជាបាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្មីៗ​ថា ការប្រកួត​កីឡា​កា​រ៉ា​តេ​ជើងឯក​អាស៊ីអាគ្នេយ៍​នេះ គឺជា​យុទ្ធសាស្ដ្រ​ពិសេស​របស់​សហព័ន្ធ ដើម្បី​វិនិច្ឆ័យ​អំពី​កម្រិត​បច្ចេកទេស​នៃ​ការរៀបចំ​ផង និង​សមត្ថភាព ក៏ដូចជា​គុណ​ផល​របស់​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​ផង បន្ទាប់ពី​ឆ្លងកាត់​ការប្រមូលផ្ដុំ​ហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក​បរទេស ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម ២​លើក​ចំពោះមុខគឺ​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាម និង​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC ដដែល​បន្ដថា នេះ​ជា​លើក​ទី​១ ហើយដែល​កីឡា​រ៉ា​តេទទួលបាន​សិទ្ធ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍ ហើយ​ក្នុងនាម​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ថ្នាក់​តំបន់​នេះ សហព័ន្ធ​ប្ដេជ្ញា​នឹង​រៀបចំ​ធ្វើ​ឲ្យ​បានល្អ​ប្រសើរ​បំផុតតាម​គន្លង​ថ្មី​ក្នុង​បរិបទ​កូ​វីដ​-១៩ ជាមួយ​ការអនុវត្ត​វិធានការ​សុខាភិបាល​ដ៏​តឹងរឹង ដើម្បី​ធានា​នូវ​សុខ​សុវត្ថិភាព​ជូន​ប្រតិភូ និង​អត្ត​ព​លិ​ក​ចូលរួម ពិសេស​គឺ​ដើម្បី​មុខមាត់ និង​កិត្តិយស​ជាតិ​តែម្ដង៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |