បាល់ទាត់៖ ក្រុមអេស្ប៉ាញ Barcelona ក្រោមការដឹកនាំរបស់អ្នកចាត់ការ Xavi Hernandez បានបន្តទម្រង់លេងល្អរបស់ខ្លួនឈ្នះ ៤ ប្រកួតជាប់គ្នាក្រោយបំបាក់ Osasuna ៤-០។
អតីតខ្សែប្រយុទ្ធ Manchester City, Ferran Torres រកបានពីរគ្រាប់ម្នាក់ឯងនៅនាទីទី ១៤ ដោយបាល់ពិន័យ ១១ ម៉ែត្រ និងនាទីទី ២១ មុនពេលដែលអតីតខ្សែប្រយុទ្ធ Arsenal, Pierre-Emerick Aubameyang រកបានមួយគ្រាប់ដែរនៅនាទីទី ២៧។ វគ្គទី ២ Riqui Puig ជាអ្នកបង្ហើយគ្រាប់ទី ៤ នៅនាទីទី ៧៥។ បីពិន្ទុជ័យជំនះ ៤ ប្រកួតជាប់គ្នានេះធ្វើឱ្យ Barcleona រំកិលឡើងមកលេខ ៣ មាន ៥១ ពិន្ទុស្មើគ្នាជាមួយក្រុមលេខ ៤ Atletico Madrid។ ចំណែក Osasuna ឈរលេខ ១១ ក្នុងតារាងមាន ៣៥ ពិន្ទុ។ ក្រុមដែលកំពុងនាំមុខគេនៅពេលនេះគឺ Real Madrid មាន ៦៣ ពិន្ទុក្រោយលេងបាន ២៧ ប្រកួតដាច់ក្រុមលេខ ២ Sevilla ៧ ពិន្ទុ និងនៅសល់ ១ ប្រកួតក្នុងដៃ៕