ហុងគ្រី៖ មន្ត្រីក្នុងប្រទេសហុងគ្រីមានការព្រួយបារម្ភថា លំហូរជនភៀសខ្លួនពីអ៊ុយក្រែនអាចបណ្តាលឱ្យមានការរាលដាលករណីវីរុស COVID-19 ប៉ុន្តែអ្នកស្ម័គ្រចិត្តនិយាយថា គ្មានសញ្ញានៃការផ្ទុះឡើងនៃជំងឺណាមួយដែលអាចគំរាមកំហែងនោះទេ។
សង្គ្រាមនៅអ៊ុយក្រែនបានបង្ខំឲ្យប្រជាជនជាង 2.5លាននាក់ឱ្យស្វែងរកកន្លែងភៀសខ្លួននៅក្នុងប្រទេសផ្សេងទៀត ខណៈជម្លោះបានឈានចូលដល់សប្តាហ៍ទី3 ដោយកងទ័ពរុស្ស៊ីកំពុងបង្កើនការវាយលុករបស់ពួកគេ។ ហុងគ្រីជាប្រទេសមានប្រជាជនរស់នៅប្រមាណ 10លាននាក់ បានទទួលយកជនភៀសខ្លួនប្រហែល 240,000នាក់ពីអ៊ុយក្រែនគិតត្រឹមថ្ងៃអាទិត្យជាចំនួនខ្ពស់បំផុតទីពីរ បន្ទាប់ពីប្រទេសប៉ូឡូញដែលបានទទួលជនភៀសខ្លួនច្រើនជាង 1,5លាននាក់។
រដ្ឋាភិបាលហុងគ្រីជាអ្នករិះគន់យ៉ាងចាស់ដៃចំពោះអន្តោប្រវេសន៍ ដែលបានបដិសេធមិនទទួលយកជនភៀសខ្លួន ដែលភៀសខ្លួនចេញពីជម្លោះនៅកន្លែងនានាដូចជាអ៊ីរ៉ាក់ និងស៊ីរីបានប្រកាសថា ខ្លួននឹងពង្រីកជំនួយដល់ពលរដ្ឋអ៊ុយក្រែនទាំងអស់ និងប្រជាជនប្រទេសទីបីដែលអាចបង្ហាញថា ពួកគេជាអ្នករស់នៅស្របច្បាប់នៅអ៊ុយក្រែនមុនពេលសង្គ្រាមបានចាប់ផ្តើម។ ភ្លាមៗបន្ទាប់ពីការមកដល់របស់ជនភៀសខ្លួន ពួកគេត្រូវបានសួរដោយអ្នកស្ម័គ្រចិត្តអំពីស្ថានភាពសុខភាព។ ជនភៀសខ្លួនម្នាក់ក្នុងចំណោមជនភៀសខ្លួន ដែលទើបមកដល់ថ្មីបាននិយាយថា បច្ចុប្បន្ននេះវីរុស COVID-19 គឺជារឿងបន្ទាប់បន្សំ៕