អ៊ុយក្រែន៖ បេសកកម្មឃ្លាំមើលជម្លោះរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអាទិត្យថា ជនស៊ីវិលយ៉ាងហោចណាស់ ៣៦៤នាក់ត្រូវគេបញ្ជាក់ថាបានស្លាប់ក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីកងទ័ពរុស្ស៊ីបានឈ្លានពានចូលកាលពីថ្ងៃទី២៤ ខែកុម្ភៈ និងមនុស្សចំនួន ៧៥៩នាក់ផ្សេងទៀតបានរងរបួស ទោះបីជាចំនួនពិតប្រាកដអាចមានច្រើនជាងនេះក៏ដោយ។
យោងតាមអង្គការនេះ អ្នកស្លាប់សរុបរួមមានបុរស ៧៤នាក់, ស្ត្រី ៤២នាក់, ក្មេងប្រុស ៨នាក់ និងក្មេងស្រី ៤នាក់ព្រមទាំងកុមារតូច ១៣នាក់ និងយុវជន ២២៣នាក់ដែលត្រូវបានគេដឹងភេទ។ ចំណែកអ្នករងរបួសសរុបរួមមានបុរស ៦៧នាក់, ស្ត្រី ៤៨នាក់, ក្មេងស្រី ១១នាក់ និងក្មេងប្រុស ២នាក់ព្រមទាំងកុមារតូច ២៨នាក់ និងមនុស្សជំទង់ ៦០៣នាក់។អង្គការនេះបាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថា ភាគច្រើននៃជនរងគ្រោះជាជនស៊ីវិលបានកត់ត្រាស្លាប់ ដោយសារតែការប្រើប្រាស់គ្រឿងផ្ទុះដែលមានវិសាលភាពប៉ះពាល់ខ្លាំង រួមទាំងការបាញ់ផ្លោងចេញពីកាំភ្លើងធំ និងប្រព័ន្ធបាញ់គ្រាប់រ៉ូកែត មីស៊ីល និងការវាយប្រហារតាមអាកាស៕