(យូអិន)៖ ប្រទេសភាគច្រើននៃពិភពលោក បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលទាមទារឱ្យរុស្ស៊ី ដកកងកម្លាំង យោធារបស់ខ្លួនទាំងស្រុងចេញពីអ៊ុយក្រែនជាបន្ទាន់ និងដោយគ្មានលក្ខណ្ឌ។ នេះបើតាមការចេញផ្សាយដោយសារព័តមាន Al Jazeera នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២។
ដំណោះស្រាយនេះត្រូវបានអនុម័ត នៅឯសម័យប្រជុំបន្ទាន់ដ៏កម្រនៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅក្នុង ទីក្រុងញូយ៉ក) ដោយទទួលបានសំឡេងគាំទ្រពីរដ្ឋចំនួន១៤១ ក្នុងចំណោមរដ្ឋជាសមាជិកទាំង១៩៣ របស់អង្គការសហប្រជាជាតិ។
ប្រទេសចិន, ឥណ្ឌា និងអាហ្រ្វិកខាងត្បូងស្ថិតក្នុងចំណោមប្រទេសចំនួន៣៥ ដែលបានអនុប្បវាទ ខណៈប្រទេសចំនួន៥ គឺប្រទេសអេរីត្រេ
កូរ៉េខាងជើង, ស៊ីរី, បេឡារុស បានបោះឆ្នោតប្រឆាំង៕