ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ប្រទេស​ជាច្រើន​រួមគ្នា​បញ្ជូន​ជំនួយ​យោធា​ទៅកាន់​អ៊ុយ​ក្រែ​ន​

ប្រទេស​ជាច្រើន​រួមគ្នា​បញ្ជូន​ជំនួយ​យោធា​ទៅកាន់​អ៊ុយ​ក្រែ​ន​

​អ៊ុយក្រែន៖ ចាប់តាំងពី​រុស្ស៊ី​ចាប់ផ្ដើម​ឈ្លានពាន​អ៊ុយ​ក្រែ​ន មាន​ប្រទេស​ជាច្រើន​បានរួម​គ្នា​ជួយផ្ដល់​ជំនួយ​ខាង​យោធាដល់​អ៊ុយ​ក្រែ​ន។​ ​លោក​ប្រធានាធិបតី​អាមេរិក Joe Biden បាន​ណែនាំ​ដល់​ក្រសួងការពារជាតិ​អាមេរិកឲ្យ​បញ្ចេញ​អាវុធ​ពី​ឃ្លាំង​បន្ថែមទៀត ដែលមាន​ទំហំ​ទឹកប្រាក់ 350លានដុល្លារ​អាមេរិកទៅកាន់​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​សុក្រ ខណៈ​ខ្លួន​ព្យាយាម​ទប់ទល់​ការឈ្លានពាន​របស់​រុស្ស៊ី។​

ប្រទេស​អាល្លឺម៉ង់នឹង​ផ្គត់ផ្គង់​អាវុធ​ប្រឆាំង​រថក្រោះ​ចំនួន 1,000​គ្រឿង និង​មី​ស៊ី​ល​គង​លើ​ស្មាចំនួន​ 500​ដើមពីស្តុក​ឃ្លាំង​អាវុធ​របស់​អាល្លឺម៉ង់​។ ​ប្រទេស​បែលហ្ស៊ិកនឹង​ផ្ដល់​ប្រេងឥន្ធនៈ​ចំនួន 3,800តោន ​ហើយក៏​នឹង​ផ្ដល់​កាំភ្លើងយន្ត ​2,000ដើម​ដល់​កងទ័ព​អ៊ុយ​ក្រែ​ន​ផងដែរ​។ ​ប្រទេស​ហូ​ឡង់នឹង​ផ្គត់ផ្គង់​អាវុធ​ប្រឆាំង​រថក្រោះ Panzerfaust-3 ​ចំនួន 50​គ្រឿង និងរូ​កែ​ត​ចំនួន​ 400​គ្រាប់​។​ ចំណែក​សាធារណ​រដ្ឋ​ឆែក​វិញក៏បាន​អនុម័ត​ផងដែរលើ​កា​រប​ញ្ចូ​ន​អាវុធ និង​គ្រាប់រំសេវដែលមាន​តម្លៃ​ទឹកប្រាក់ 188ក្រោនស្មើនឹង​ 8.57​លាន​ដុល្លារអាមេរិក​។

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |