ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

សាឡាងចម្លង(កោះពេជ្រ-កោះនរា)​បើកដំណើរការដើម្បី​កាត់​បន្ថយ​ការ​ស្ទះ​ចរាចរណ៍​លើ​ស្ពានព្រះមុនី វង្ស

សាឡាងចម្លង(កោះពេជ្រ-កោះនរា)​បើកដំណើរការដើម្បី​កាត់​បន្ថយ​ការ​ស្ទះ​ចរាចរណ៍​លើ​ស្ពានព្រះមុនី វង្ស

ភ្នំពេញ៖ សាឡាងចម្លងកោះពេជ្រ-កោះនរា ត្រូវបានដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២១ ខែកុម្ភៈនេះតទៅ ដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍ នៅលើដងស្ពានព្រះមនីវង្ស។

សាលារាជធានីភ្នំពេញ សហការជាមួយវិស័យឯកជន បានដាក់ឱ្យដំណើរការសាឡាង​ចម្លង (កោះពេជ្យ-កោះនរា)​ ជាបណ្ដោះអាសន្ន ដើម្បីជួយ​កាត់​បន្ថយ​ការ​កកស្ទះចរាចរណ៍នៅ​លើ​ដងស្ពានព្រះ មុនីវង្ស ​ដែលតែងតែ​បានកើតឡើង​ជាញឹកញាប់ បើទោះជាថ្ងៃដំបូង​នៃ​ការបើក​ដំណើរការនេះ​ មិនសូវមាន​ មនុស្សឆ្លងក៏ដោយ។

សកម្មភាពចម្លងនៃសាឡាងនេះ​ នឹងធ្វើឡើងចាប់ពីវេលាម៉ោង៦ព្រឹក​ រហូតដល់វេលាម៉ោង៧យប់ ជារៀងរាល់ថ្ងៃ ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ​កាលពីថ្ងៃទី១៨ ​ខែកុម្ភៈនេះ ស្ដីពីការ ដាក់ឱ្យ​ដំណើរការជាបណ្តោះអាសន្នសាឡាង​ចម្លងកោះពេជ-កោះនរា​ ឆ្លងកាត់ទន្លេបាសាក់ ក្នុង​ព្រំប្រទល់ ខណ្ឌចំការមន​ និងខណ្ឌច្បារអំពៅ ​រាជធានីភ្នំពេញ ​បានឱ្យដឹងថា ដើម្បីជួយសម្រួល​ដល់​ការធ្វើដំណើរ ​របស់ប្រជាពលរដ្ឋឆ្លងកាត់​ស្ពានព្រះមុនីវង្ស ​ដែល​តែងតែ​ជួប​ប្រទះ​នូវការកកស្ទះ​ចរាចរណ៍​ជាញឹកញាប់ ​និង​ដោយសារតែស្ពានកោះពេជ្រ-កោះនរា កំពុង​តែដំណើរ​ការសាងសង់នោះ​ រដ្ឋបាលរាជធានីភ្នំពេញ ​បានអនុញ្ញាត​ជូន​ក្រុមហ៊ុន​ជលយានចម្លង​អរិយក្សត្រ អាន ​សំអន ឯ.ក ធ្វើអាជីវកម្មសាឡាង​ចម្លងអ្នកដំណើរ រួមទាំង​មធ្យោបាយ​យាន​យន្តគ្រប់​ប្រភេទ​ឆ្លង​កាត់ទន្លេបាសាក់​ជា​បណ្ដោះអាសន្ន ចាប់ពី ថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០២២ នេះតទៅ។

រដ្ឋបាលរាជធានីភ្នំពេញ ​បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ​ចូលរួមធ្វើដំណើរតាមសាឡាង ចម្លងនេះ​ ដើម្បីកាត់បន្ថយការ​កក​ស្ទះចរាចរណ៍​នៅលើដងស្ពានព្រះមុនីវង្ស ។

តម្លៃសេវាចម្លងសាឡាងកោះពេជ្រ-កោះនរា រួមមាន​ មនុស្ស ១នាក់ ៥០០រៀល ​កង់ ​១គ្រឿង ​ឥត គិតថ្លៃ ម៉ូតូ ១គ្រឿង ៥០០រៀល ​រថយន្ត​ធុនតូច ​១គ្រឿង ​៦០០០រៀល​ និង​រ៉ឺម៉កម៉ូតូ/ត្រីចក្រយានយន្ត ១គ្រឿង ​២០០០រៀល ។​ ដោយមាន​សាឡាង ​ចំនួន២គ្រឿង ​ចាំ​ទទួល​ចម្លងជារៀលរាល់ថ្ងៃ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |