WHO៖ ប្រមុខទីភ្នាក់ងារអង្គការសុខភាពពិភពលោកបាននិយាយថា កិច្ចខិតខំប្រឹងប្រែងទាំងឡាយដើម្បីពង្រឹងសន្តិសុខសុខភាពសកល ក្នុងវិបត្តិសុខភាពនាពេលអនាគតនឹងទទួលបានជោគជ័យ ប្រសិនបើតួនាទីរបស់អង្គការសុខភាពពិភពលោកត្រូវបានលើកស្ទួយផងដែរនោះ ខណៈដែលម្ចាស់ជំនួយដ៏ធំបំផុតរបស់ខ្លួនគឺក្រុងវ៉ាស៊ីនតោន បានស្នើឲ្យមានមូលនិធិថ្មីទប់ស្កាត់វីរុសរាតត្បាតសកល។
ថ្លែងតាមវីដេអូដែលបានចែករំលែកជាមួយសារព័ត៌មាន Reuters នៅឯជំនួប G-20 ថ្នាក់មេដឹកនាំហិរញ្ញវត្ថុនៅក្នុងរដ្ឋធានីចាកាតារបស់ប្រទេសឥណ្ឌូនេស៊ី លោកវេជ្ជបណ្ឌិត Tedros កំពុងឆ្លើយតបទៅនឹងសំណើផ្ដួចផ្ដើមឡើង ឲ្យមានមូលនិធិសុខភាពសកលដោយឡែកមួយទៀត ដែលទទួលខុសត្រូវលើការផ្ដល់មូលនិធិវ៉ាក់សាំង និងតម្រូវការវេជ្ជសាស្ត្រដទៃទៀតបន្ទាន់។ ច្បាស់ណាស់ថា ស្ថិតនៅចំចំណុចកណ្ដាលនៃការរៀបចំនេះ ពិភពលោកត្រូវការការផ្ដល់ហិរញ្ញប្បទានរឹងមាំ និងយូរអង្វែងដល់អង្គការសុខភាពពិភពលោកតាមរយៈការផ្ដល់អាណត្តិពិសេស ជំនាញបច្ចេកទេសពិសេស និងភាពស្របច្បាប់សកលពិសេស។ លោកថា កិច្ចខិតខំប្រឹងប្រែងទាំងឡាយ ដើម្បីធ្វើឲ្យប្រសើរឡើងនូវអភិបាលកិច្ចល្អ ប្រព័ន្ធ និងផ្នែកហិរញ្ញវត្ថុនៃសន្តិសុខសុខភាពសកលអាចទទួលបានជោគជ័យ ប្រសិនបើមាការជួយជ្រោមជ្រែងពេញលេញដល់អង្គការសុខភាពពិភពលោក៕