(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំរបស់ម្ចាស់ផ្ទះកម្ពុជា (U23) ប្រចាំពូល A នៅពេលយកឈ្នះ U23 ហ្វីលីពីន ១-០ នៅពានរង្វាន់ជើងឯកអាស៊ាន AFF U23 Championship 2022 លើកទី៣ នារាត្រីថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈនេះ។
៣ពិន្ទុដ៏សំខាន់នេះដែរ គឺជាជ័យជម្នះទី២ ក្រោយឆ្លងកាត់ ២ប្រកួត ដ្បិត U23 ទីម័រខាងកើតក៏បានយកឈ្នះ U23 ប្រ៊ុយណេក្នុងលទ្ធផល ៣-១ នៅរសៀលថ្ងៃព្រហស្បតិ៍នេះដែរ។
កីឡាករខ្សែបម្រើពាក់លេខ២៥ ស៊ិន សុវណ្ណមករា ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទីទី៨១ នៅពីមុខអ្នកទស្សនាផ្ទាល់ចំនួន ១៧០៨០នាក់ ស្របពេលគូប្រជែងហ្វីលីពីន ក៏បានដាក់សម្ពាធមកលើកម្ពុជាខ្លាំងដែរតាំងពីវគ្គទី១ មក គ្រាដែលពួកគេបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ ពេលប៉ះទីម័រខាងកើតនៅថ្ងៃបើកឆាក Valentine’s Day នោះ។
សូមបញ្ជាក់ផងថា ការប្រកួតពាន AFF U23 Championship 2022 ដែលមាន ១១ប្រទេសចូលរួមនៅតំបន់អាស៊ាននោះ គឺប្រើរូបមន្តក្រុមលេខ១ តាមពូលត្រូវឡើងទៅវគ្គ ៤ក្រុមចុងក្រោយ ជាមួយនឹងលេខ២ ល្អបំផុត ១ក្រុមផងដែរ ដ្បិតការប្រកួតជាក់ស្តែងនៅសល់តែ ៩ក្រុមប៉ុណ្ណោះនៅពេល U23 មីយ៉ាន់ម៉ា សុំដក និងក្រុមការពារជើងឯក U23 ក៏បានប្រកាសដកខ្លួនមុនគេ ដោយសារសមាជិកមានឆ្លងជំងឺកូវីដច្រើនពេក។
ដូច្នោះដែរ កម្ពុជាដែលស្ថិតក្នុងពូល A ជាមួយប្រ៊ុយណេ ហ្វីលីពីន និងទីម័រខាងកើត ដ្បិតពូល B នៅសល់ ២ក្រុមរួមមាន U23 ម៉ាឡេស៊ី និងឡាវ និងពូល C ចុងក្រោយគេមានតែ ៣ក្រុមគឺ U23 ថៃ បានយកឈ្នះសិង្ហបុរី ៣-១ និងវៀតណាមដែលពុំទាន់ប្រកួត៕