ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

Honda និង​កីឡាករ​ត្រូវការ​អ្នកគាំទ្រ ខណៈ​កម្ពុជា​ប៉ះ​ព្រុយ​ណេ​បើកឆាក​ពាន AFF U23 យប់​នេះ​

Honda និង​កីឡាករ​ត្រូវការ​អ្នកគាំទ្រ ខណៈ​កម្ពុជា​ប៉ះ​ព្រុយ​ណេ​បើកឆាក​ពាន AFF U23 យប់​នេះ​

​បាល់ទាត់៖ លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ថា លោក និង​កីឡាករ​ត្រូវការ​អ្នកគាំទ្រ​ចូលរួម​ទស្សនា​ផ្ទាល់ ខណៈ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ២៣​ឆ្នាំ​កម្ពុជាត្រូវ​ជួប​ក្រុម U23 ព្រុយ​ណេនា​វេលា​ម៉ោង ៧​យប់​នេះនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែលជា​ប្រកួត​ដំបូង​របស់ខ្លួនក្នុង​យុទ្ធនា​ការប្រកួត​ពានរ​ង្វាន់ AFF U23 Championship 2022 ពូ​ល A នៅ​រាជធានី​ភ្នំពេញ។

លោក Honda បានបង្ហាញ​ក្ដី​រំពឹងថា នឹងមាន​អ្នកគាំទ្រ​ច្រើន​ចូលរួម​ទស្សនា​ផ្ទាល់​នៅ​កីឡដ្ឋាន​ក្នុងការ​ប្រកួត​យប់​នេះ ទោះបី​លោក​ដឹងថា ស្ថិតក្នុង​ស្ថានភាព​ដ៏​លំបាកក្នុង​បរិបទ​កូ​វីដ​-១៩ តែ​កីឡាករ និង​រូបលោក​ផ្ទាល់ពិតជា​ត្រូវការ​អ្នកគាំទ្រដើម្បី​ចូលរួម​ទស្សនា គាំទ្រ និង​លើកទឹកចិត្ត​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជាក្នុងការ​ប្រកួត​ដ៏​សំខាន់​នេះ។​ ​គួរ​ដឹងថា ក្រុម​គោព្រៃ​កម្ពុជា​បានបង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ ២៨​នាក់ចុង​ក្រោយ សម្រាប់​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះកាលពី​ថ្ងៃទី​១២ ខែកុម្ភៈ​កន្លងទៅ បន្ទាប់ពី​ហ្វឹកហាត់​ផ្ទាល់​ជាមួយ​លោក Honda បាន ៤​ថ្ងៃក្នុងនោះ​មាន​កីឡាករ​បឹងកេត ៧​នាក់​, ព្រះខ័ន​រាជ​ស្វាយរៀង ៣​នាក់​, ភ្នំពេញ​ក្រោ​ន ៣​នាក់​, វិសាខា ៦​នាក់​, ព្រៃវែង ៤​នាក់​, កងយោធពល​ខេមរភូមិន្ទ ២​នាក់​, អគ្គិសនី​កម្ពុជា ២​នាក់ និង​អង្គ​រថា​យ​ហ្គឺ​រ​ម្នាក់។​

​យុទ្ធនាការ​នេះកម្ពុជា​ស្ថិតក្នុង​ពូ​ល A ជាមួយ​ហ្វីលីពីន ទី​ម័​រ​ខាងកើត និង​ព្រុយ​ណេ ខណៈ​ប្រកួត​ដំបូង​របស់​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជានឹងត្រូវ​ជួប​ក្រុម U23 ព្រុយ​ណេនា​វេលា​ម៉ោង ៧​យប់​នេះ ពោលគឺ​ក្រោយ​ចប់​ការប្រកួត​រវាង​ទី​ម័​រ​ខាងកើត និង​ហ្វីលីពីនដែល​នឹង​ចាប់ផ្ដើម​ការប្រកួត​នា​វេលា​ម៉ោង ៤​ល្ងាចនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ដូចគ្នា។ ការប្រកួត​ទាំង ២​គូ​នេះនឹងមាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ BTV-News។​ ​ដោយឡែក ២​ពូ​ល​ផ្សេងទៀតក្នុងនោះ​ពូ​ល B នៅសល់​បេក្ខភាព ៣​ក្រុម​ប៉ុណ្ណោះបន្ទាប់ពី​ឥណ្ឌូនេស៊ី​ដកខ្លួន រួមមាន​ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា និង​ឡាវ។ រីឯ​ពូ​ល C មាន ៣​ក្រុម​ដូចគ្នាគឺមាន​ថៃ វៀតណាម និង​សិង្ហ​បុរី។ សម្រាប់​កម្មវិធី​ប្រកួត​បន្ទាប់នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ​ស្អែកគឺមាន​តែ ១​ប្រកួត​ប៉ុណ្ណោះរវាង​ក្រុម U23 ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ានៅ​ពហុ​កីឡដ្ឋាន​ព្រី​នស៍៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |