ខេត្តកំពត៖ ភ្នំឈ្ងោកដែលស្ថិតនៅភូមិបុស្បត្របែក ឃុំ ត្រពាំងព្រីង ស្រុកទឹកឈូ ខេត្ត កំពត រាបសឹងស្មើដី
ក្រោយពីឈ្មួញទុច្ចរិតលួចដាក់គ្រឿងចក្រចូលមកជីកកកាយតាមតែអំពើចិត្ត។
តាមប្រភពបានឲ្យដឹងថាឈ្មួញដែលចូលមកកកាយដីព្រៃភ្នំខាងលើមានឈ្មោះ លោកស្រី ផេង ហ៊ាង ដែលមានស្វាមីឈ្មោះ វ៉ា ភារិន នៅពីក្រោយខ្នងគឺជាមន្ត្រីនៅមន្ទីររ៉ែនិងថាមពល និងលោក លឹម ញន ក៍មានខ្នងបង្អែកធំផងដែរនៅខេត្តកំពត។
យោងតាមសម្តីលោក នាក់ វណ្ណារី អភិបាលស្រុកទឹកឈូ ខេត្តកំពត កាលពីវេលាម៉ោង៣៖៣០នាទី រសៀលថ្ងៃទី២៤ខែតុលាឆ្នាំ២០១៩ បានឲ្យដឹងថា
មានឈ្មួញរកសុីជីកកាយដីចំនួន៥នាក់ដាក់ពាក្យស្នើសំ អជ្ញាបណ្ណកម្មសិទ្ធិជីកកាយអាចម៌ដីនៅភូមិឃុំខាងលើ ប៉ុន្តែមន្ទីររ៉ែនិងថាមពល រដ្ឋបាលខេត្តកំពតមិនទាន់អនុញ្ញាតចេញគោលការណ៍ឲ្យជីកកកាយដីព្រៃភ្នំនៅឡើយទេ។
លោក នាក់ វណ្ណារី បន្តថាទាំង៥នាក់ដែលដាក់ពាក្យមកច្រកចេញចូលតែមួយដែលមិនទាន់បានទទួល អជ្ញាបណ្ណកម្មសិទ្ធិនោះ មានតែពីអ្នកទេដែលប្រហឺនហានលួចជីកកកាយដីព្រៃភ្នំគឺលោកស្រី ផេង ហ៊ាង និងលោក លឹម ញន ។
គួរំលឹកផងដែរកាលពីថ្ងៃទី១៤ខែតុលាឆ្នាំ២០១៩លោក វរសេនីយ៍ឯក សែម សឿន មេបញ្ជារងកងរាជអាវុធហត្ថទទួលបន្ទុកសន្តិសុខព័ត៌មានខេត្តកំពត
បានដឹកនាំកម្លាំងកងរាជអវុធហត្ថ និងមានការចូលរួមលោក ហុក គាសកល នាយផ្នែករដ្ឋបាលព្រៃឈើ ចុះទៅឃាត់គ្រឿងចក្រលោកស្រី ផេង ហ៊ាង និងគ្រឿងចក្រមួយជំនួនទៀតដែលកំពុងលួចជីកកាយដីព្រៃភ្នំដោយគ្មានច្បាប់អនុញ្ញាត។
បើយោងតាមសម្តីប្រជាពលរដ្ឋបានប្រាប់មកអង្គភាពសារព័ត៌មានយើងថាលោកស្រី ផេង ហ៊ាង និងលោក លឹម ញន បានសូកបាន់តាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើអស់ហើយបានជាហានជីកកកាយដីព្រៃភ្នំទាំងកណ្តាលថ្ងៃក្តៅចែសបែបនេះ។
អង្គភាពសារព័ត៌មានយើងក៍ព្យាយាមទាក់ទងទូរសព្ទទៅលោក ជួន សារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើដែរដើម្បីសំធ្វើការស្រាយបំភ្លឺតែលោកឆ្លើយថាជាប់ប្រជុំ អង្គភាពយើងក៍ព្យាយាមធ្វើការទំនាក់ទំនងជាញឹកញ៉ាប់ដែរតែលោក ជួន សារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើខេត្តកំពតមិនលើកទូរសព្ទ។