ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

និស្សិតនិងពលរដ្ឋខ្មែរនៅកូរ៉េ សម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចសម្តេចតេជោ

និស្សិតនិងពលរដ្ឋខ្មែរនៅកូរ៉េ សម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចសម្តេចតេជោ

ភ្នំពេញ៖ និស្សិតពលករ និងពលរដ្ឋខ្មែរ ដែលកំពុងសិក្សាធ្វើការ និងរស់នៅប្រទេសកូរ៉េខាងត្បូង បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ទីនោះ ដើម្បីធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាព​ពិភពលោក​ឆ្នាំ២០២២ និងទទួល ​ពានរង្វាន់សន្តិភាពពិភពលោក ស៊ុន ហាក់ ឆ្នាំ២០២២ ។

តាមរយៈឃ្លីបវីដេអូជាច្រើនដាច់ដោយឡែកពីគ្នា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈនេះ ក្រុមនិស្សិតពលករ និងពលរដ្ឋខ្មែរ ដែលបានកំពុងនៅប្រទេសកូរ៉េ ​បានលើកឡើងថា ពួកគេពិតជាសប្បាយចិត្ត​យ៉ាងខ្លាំង​ បន្ទាប់ពីទទួលដំណឹងថា ​សម្តេចតេជោ ហ៊ុន សែន​ ទៅកាន់ប្រទេសកូរ៉េ ហើយក្នុងនាម​ពលរដ្ឋខ្មែរ ពួកគេ ប្រកាសគាំទ្រ ​និងចូលរួមរីករាយចំពោះសម្តេចតេជោ ត្រូវបានជ្រើសរើសជាជ័យ​លាភីសន្តិភាព​ពិភពលោក ​ពានរង្វាន់ស៊ុនហាក់២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន ​បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅប្រទេសកូរ៉េខាងត្បូង​ នៅ ព្រឹកថ្ងៃទី១០ ​ខែកុម្ភៈនេះ ដើម្បីធ្វើសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាព ​នៅឧបទ្វីបកូរ៉េ»ពីថ្ងៃទី ១០-១៣ ខែកុម្ភៈនេះ ។

សម្ដេចតេជោក៏នឹងអញ្ជើញ ​ចូលរួមដោយផ្ទាល់ក្នុងការទទួលពានរង្វាន់សន្តិភាពពិភពលោក ស៊ុនហាក់ឆ្នាំ២០២២។

សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា​ កិច្ចប្រជុំកំពូល​ ពិភពលោកឆ្នាំនេះ នឹងមានការចូលរួមពីបណ្តាវាគ្មិនសំខាន់ៗ ​និងអ្នកចូលរួមមកពី១៥៧ប្រទេស ដើម្បីស្វែងរក​ក្តី​សង្ឃឹមក្នុង ​ការបង្រួបបង្រួមឧបទ្វីបកូរ៉េ ​ប្រកបដោយសន្តិវិធី៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |