ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

យន្តហោះយោធាសហរដ្ឋអាមេរិក ដឹកសព្វាវុធទៅទម្លាក់ឲ្យអ៊ុយក្រែន ខណៈរុស្ស៉ីកំពុងធ្វើសមយុទ្ធ បង្ហាញសាច់ដុំ

យន្តហោះយោធាសហរដ្ឋអាមេរិក ដឹកសព្វាវុធទៅទម្លាក់ឲ្យអ៊ុយក្រែន ខណៈរុស្ស៉ីកំពុងធ្វើសមយុទ្ធ បង្ហាញសាច់ដុំ

(កៀវ)៖ យន្តហោះយោធាសហរដ្ឋអាមេរិក បានដឹកសព្វាវុធជាច្រើន ទៅទម្លាក់នៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែន ដែលជាកញ្ចប់ជំនួយយោធាតម្លៃ ២០០លានដុល្លាររបស់ទីក្រុងវ៉ាស៊ីនតោន ខណៈអ៊ុយក្រែនត្រូវបាន លោកខាងលិចអះអាង កំពុងប្រឈមមុខនឹងការគំរាមកំហែង ពីប្រទេសរុស្ស៊ីកាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក អូឡេកស៊ី រេស្នីកូវ (Oleksii Reznikov) បានប្រាប់ក្រុមអ្នកសារព័ត៌មាន មុនយន្តហោះយោធាអាមេរិក ចុះចតនៅទីក្រុងកៀវ នៅថ្ងៃអង្គារសប្តាហ៍នេះថា «ដៃគូនានារបស់យើងកំពុងតែបង្កើនបរិមាណ នៃការផ្តល់ជំនួយផ្នែកយោធា។ ហើយសម្រាប់ថ្ងៃនេះ យើងកំពុងត្រៀមទទួលយន្តហោះទី ៣ ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃការផ្តល់ជំនួយនេះ»

សម្រាប់ជំនួយដែលសហរដ្ឋអាមេរិក បានដឹកជញ្ជូនតាមយន្តហោះយោធា មកដល់អាកាសយានដ្ឋានអន្តរជាតិ បូរីស្ពីល (Boryspil) របស់អ៊ុយក្រែន នោះរួមមាន គ្រាប់មីស៊ីល ចាវេលីន (Javelin) និងជើងទម្របាញ់ផងដែរ។ វាបានកើតមានឡើង ខណៈរុស្ស៊ីនៅថ្ងៃអង្គារសប្តាហ៍នេះត្រូវបានគេអះអាងថា បានចាប់ផ្តើមធ្វើសមយុទ្ធយោធានៅលើទឹកដីរបស់ខ្លួន ក្បែរព្រំដែនអ៊ុយក្រែន។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានប្តេជ្ញា ផ្តល់ជំនួយគាំទ្រផ្នែកសន្តិសុខ ទៅកាន់ប្រទេសអ៊ុយក្រែនប្រមាណ ៦៥០លានដុល្លារ កាលពីឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។ បើគិតចាប់តាំងពីឆ្នាំ ២០១៤ ដែលប្រទេសរុស្ស៊ីបានក្រសោបយកតំបន់ គ្រីមា (Crimea) ពីអ៊ុយក្រែនវិញនោះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយទៅអ៊ុយក្រែន សរុបជាង ២.៧ពាន់លានដុល្លាររួចមកហើយ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |