(ភ្នំពេញ)៖ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា ពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសប៉ូឡូញ ដែលគ្រោងធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ត្រូវបានលើកពេលទៅថ្ងៃទី២៦ ខែមករា វិញ។
លោកជំទាវ យក់ សម្បត្តិ បានប្រាប់នៅរសៀលថ្ងៃទី២៥ ខែមករា នេះថា ការលើកពេលនេះ ដោយសារតែការធ្លាក់ព្រិលនៅប្រទេសប៉ូឡូញ បណ្តាលឱ្យយន្តហោះមិនអាចហោះហើរបាន។
សូមបញ្ជាក់ថា ប្រទេសប៉ូឡូញ បានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ៣០ម៉ឺនដូសដល់ប្រទេសកម្ពុជា។ តាមការរៀបចំវ៉ាក់សាំង នឹងត្រូវដឹកមកដល់ល្ងាចថ្ងៃនេះ តែត្រូវបានលើកពេលទៅវិញព្រោះការធ្លាក់ព្រិលនៅប៉ូឡូញ រំខានដល់ការហោះហើរ៕