បាល់ទាត់៖ ក្លិបព្រះខ័នរាជស្វាយរៀងបានប្រកាសនាំចូលកីឡាករចំណូលថ្មីរបស់ខ្លួន ដើម្បីត្រៀមប្រកួតប្រជែងសម្រាប់រដូវកាលថ្មីគឺអតីតខ្សែប្រយុទ្ធរបស់ក្រុមវិសាខាកីឡាករ Marcus Haber Warren។
Marcus Haber បានផ្លាស់ចេញពីក្រុម Cavalry FC នៃលីគប្រទេសកាណាដាមកចូលរួមជាមួយវិសាខានៅរដូវកាលមុន, ហើយក្រោយស្នាក់នៅទឹកដី Prince Stadium បាន ១រដូវកាល ហើយក៏សម្រចចិត្តចាកចេញនៅរដូវកាលនេះតែម្តង និងបានចុះកិច្ចសន្យារួចរាល់ដើម្បីផ្ទេរមកកាន់ព្រះខ័នរាជស្វាយរៀង។ កីឡាករវ័យ ៣៣ឆ្នាំរូបនេះធ្លាប់មានបទពិសោធជាច្រើនជាមួយក្លិបបាល់ទាត់នៅបស្ចឹមប្រទេសដូចជាកាណាដា អង់គ្លេស និងស្កុតឡេនជាដើម។ គួរបញ្ជាក់ថា នេះគឺជាកីឡាករបរទេសទី៣ ហើយដែលស្វាយរៀងនាំចូលនៅក្នុងរដូវកាលនេះ បន្ទាប់ពីក្លិបបានចែកផ្លូវគ្នាជាមួយ Mendy, Privat, Daisuke និង Mika។ ចំណែកកីឡាករ ២រូបទៀតដែលស្វាយរៀងទើបនាំចូលក្នុងរដូវកាលនេះដែរក្នុងនោះរួមមាន Hikaru Mizuno និង Takashi Odawara៕