(ម៉ាឌ្រីដ)៖ Real Madrid ដែលកំពុងនាំមុខកំពូលតារាង La Liga ៨ពិន្ទុនោះ បានប្រកួតចាញ់ម្ចាស់ផ្ទះ Getafe ១-០ នាក្បាលព្រលប់ថ្ងៃអាទិត្យ ទី០២ ខែមករា ឆ្នាំ២០២២ ដែលធ្វើឲ្យពួកគេបាត់បង់ឱកាសនាំក្រុមលេខ២ Sevilla កើនដល់ ១១ពិន្ទុ។
ខ្សែប្រយុទ្ធ Enes Unal ជាអ្នកស៊ុតបានតែ ១គ្រាប់នៅនាទីទី១ ក្រោយពេលឆក់បាល់បានពីខ្សែការពារ Eder Militao ក្នុងប្រអប់គ្រោះថ្នាក់ រួចស៊ុតបញ្ចូលទីបានសម្រេចតែម្តង នៅមុនពេល Luka Modric ស៊ុត ១ជើងឆ្វេងយ៉ាងស្អាតផងដែរ តែប៉ះរបារទីខាងលើ។
ក្រុមរបស់លោក Carlo Ancelotti បានលេង ២ប្រកួតមកហើយ លើសក្រុមលេខ២ Sevilla ដែលទើបលេងបាន ១៨ ដ្បិតពួកគេ (Sevilla) ត្រូវប៉ះ Cadiz នៅរាត្រីថ្ងៃចន្ទក្នុងលីគកំពូលអេស្ប៉ាញដូចគ្នា។
Real Madrid បានបន្តដាក់សម្ពាធទៅលើ Getafe ដែលឈរនៅក្បែរបាតតារាងនោះផងដែរសម្រាប់ ៤៥នាទីដែលនៅសល់ នៅពេល Casemiro ក៏មានឱកាសរកគ្រាប់បាល់ តែត្រូវបានអ្នកចាំទី Soria ជួយសង្រ្គោះដ៏អស្ចារ្យ នៅពេល FC Barcelona យកបាន ៣ពិន្ទុពីក្នុងផ្ទះ Mallorca តាមរយៈជ័យជម្នះ ១-០៕