បាល់ទាត់៖ ក្រុមបិសាចក្រហម Manchester United បានស៊ុតបញ្ចូលទី ៣គ្រាប់ក្នុងវគ្គទី១ ជាលើកដំបូងនៅ Premier League តាំងពីខែមករាក្រោយយកឈ្នះ Burnley ៣-១ យប់មិញ។ Scott McTominay រកបានមួយគ្រាប់បើកឆាកមុនពេលដែល Jadon Sancho ស៊ុតបុកខ្សែការពារ Burnley, Ben Mee ចូលទី ខណៈ Cristiano Ronaldo ជាអ្នកបន្ថែមគ្រាប់ទី៣ សល់ពីការស៊ុតរបស់ McTominay។
Aaron Lennon តបបានមួយគ្រាប់ឱ្យ Burnley ដែរក្នុងវគ្គទី១ នេះនាទីទី៣៨ ក៏ជាគ្រាប់ចុងក្រោយក្នុងការប្រកួតផងដែរ។ លទ្ធផលនេះធ្វើឱ្យ Manchester United ឡើងមកលេខ ៦ ក្នុងតារាងមាន ៣១ពិន្ទុស្មើគ្នាជាមួយ West Ham ខណៈ Burnley បន្តឈរលេខ ១៨ មាន ១១ពិន្ទុ។ ប្រកួតបន្ទាប់របស់ Manchester United គឺនៅថ្ងៃទី៤ ខែមករាជួបជាមួយ Wolverhampton៕