WHO៖ របាយការណ៍ស្ដីពីវីរុសរាតត្បាតប្រចាំសប្តាហ៍ថ្មីបំផុត របស់អង្គការសុខភាពពិភពលោកដែលបានចេញផ្សាយកាលពីថ្ងៃអង្គារបានបង្ហាញថា វីរុស Covid-19 បម្លែងខ្លួនថ្មី Omicron កំពុងតែកើនឡើង និងបង្កហានិភ័យខ្ពស់ បើទោះបីជាវីរុសកូរ៉ូណាបម្លែងខ្លួនថ្មី Delta កំពុងមានឥទ្ធិពលឆ្លងខ្លាំងក្នុងចំណោមសំណាកវីរុសសកលក៏ដោយ។
ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ អង្គការសុខភាពពិភពលោកបាននិយាយថា ការឆ្លងរាលដាលនៃប្រភេទវីរុសបម្លែងខ្លួនថ្មីគួរឲ្យបារម្ភមាន ៩៦% នៃសំណាកដែលបានបន្តនៅទូទាំងពិភពលោកគឺវីរុសបម្លែងខ្លួនថ្មី Delta ជាការថយចុះពី ៩៩.២% កាលពីសប្តាហ៍មុន និង ១.៦% គឺជាវីរុសបម្លែងខ្លួនថ្មី Omicron កើនឡើងពី ០.៤% កាលពីសប្តាហ៍មុន។ យោងតាមទិន្នន័យដែលបង្ហាញដោយអង្គការសុខភាពពិភពលោក ឬ WHO វីរុសបម្លែងខ្លួនថ្មី Omicron បច្ចុប្បន្នត្រូវបានបញ្ជាក់នៅក្នុងប្រទេសចំនួន ១០៦ ជុំវិញពិភពលោក។
អង្គការនេះបាននិយាយថា “ភស្តុតាងថ្មីៗបង្ហាញថា វីរុសបម្លែងខ្លួនថ្មី Omicron មានសមត្ថភាពចម្លងខ្លាំងជាងវីរុសបម្លែងខ្លួនថ្មី Delta និងកំពុងរីករាលដាលយ៉ាងឆាប់រហ័ស សូម្បីតែនៅក្នុងប្រទេសជាច្រើនដែលបានកត់ត្រាករណីឆ្លងក្នុងសហគមន៍ខ្ពស់ និងចំនួនប្រជាជនដែលមានកម្រិតភាពស៊ាំខ្ពស់ក៏ដោយ។ របាយការណ៍ខាងលើនេះបានបង្ហាញថា នៅចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូង ចំនួនអ្នកជំងឺចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យកំពុងកើនឡើងខ្ពស់ ប៉ុន្តែទិន្នន័យស្តីពីភាពធ្ងន់ធ្ងរមានតិចតួច៕