យោងតាមសេចក្តីប្រកាសលេខ ១៨០៣ ប្រក ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ សម្រេចអោយសមាគមសម្ព័នអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ ហៅកាត់ «ស ស ស» ឬ «សមាគម ស៣» ដែលមានលោក ឆេង សុវីនជាប្រធាន ក្នុងបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃ តំរូវអោយមានការធ្វើសកម្មភាពស្របច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈរបស់់ខ្លួនដូចបានតម្កល់ទុកនៅក្រសួងមហាផ្ទៃដោយមិនមានការរើសអើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ឬសាសនាណាមួយឡើយ ។
សមាគមសម្ព័នអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ មានគោលបំណងចូលរួមសហការជាមួយអ្នកពាក់ព័ន្ធនានាដើម្បីផ្សព្វផ្សាយដល់អ្នកសារព័ត៌មានអំពីផលវិជ្ជមាន និងអវិជ្ជមានលើវិស័យសេដ្ឋកិច្ចជាតិ សិទ្ធិការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងមិនស្មោះត្រង់ និងច្បាប់ផ្សេងៗទៀតដែលពាក់ព័ន្ធ ។ សមាគមចូលរួមអភិវឌ្ឍន៍សង្គមដោយចែករំលែកចំណេះដឹងច្បាប់នានាដល់ប្រជាពលរដ្ឋ ពាណិជ្ជករ សហគ្រិន អ្នកវិយោគផ្សេងៗទៀត អោយបានទូលំទូលាយនូវព័ត៌មាន ហានិភ័យនៃផលិតផលក្លែងក្លាយ អំពីការពារសិទ្ធអ្នកប្រើប្រាស់ ដើម្បីជួយរកដំណោះស្រាយ និង វិធីការពារ ព្រមទាំងសហការជាមួយស្ថាប័នមានសមត្ថកិច្ចដើម្បីទប់ស្កាត់រាល់បទល្មើសផលិតផលក្លែងក្លាយដែលមានហានិភ័យខ្ពស់ដល់អ្នកប្រើប្រាស់ ។
សមាគមមានបេសកម្មសហការផ្សព្វផ្សាយ និងចែករំលែកដល់អ្នកពាក់ព័ន្ធនានាតាមរយៈ វគ្គបណ្តុះបណ្តាល សិក្ខាសាលា សន្និសិទ្ធិ បទបាឋកថា ដល់អ្នកសារព័ត៌មានឲ្យយល់ដឹងអំពីកិច្ចការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែងមិនស្មោះត្រង់ អំពីច្បាប់ដែលពាក់ព័ន្ធនានា អំពីផលវិជ្ជមាន និងអវិជ្ជមានលើវិស័យសេដ្ឋកិច្ចជាតិ ដែលជាហេតុបណ្តាលអោយរងផលប៉ះពាល់ពីផលិតផលក្លែងក្លាយ និងការប្រកួតប្រជែងមិនស្មោះត្រង់ ។ សមាគមចូលរួមសហការជាមួយបណ្តាដៃគូ អង្គការ សមាគម និង អង្គភាពផ្សេងៗទៀត ដើម្បីចូលរួមសិក្សាស្រាវជា្រវស្វែងយល់អំពីផលប៉ះពាល់ពីការផលិតរបស់រោងចក្រ សហគ្រានានា ។
សមាគមមានទស្សនវិស័យចង់ឃើញអ្នកសារព័ត៌មាន យល់ដឹងអំពីកិច្ចការពារអ្នកប្រើប្រាស់ ប្រកួតប្រជែងមិនស្មោះត្រង់ ផលិតផលពិតនិងផលិតផលក្លែងក្លាយ ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ពាណិជ្ជករ និង សា្ថប័នពាក់ព័ន្ធ ។