(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក ហ្សាក់ ប៉ឺឡេត (Jacques Pellet) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម ។
ជំនួបនេះធ្វើឡើងនៅវិមានព្រឹទ្ធសភា បន្ទាប់ពី លោក ហ្សាក់ ប៉ឺឡេត ត្រូវបានរដ្ឋាភិបាលសាធារណរដ្ឋបារាំង តែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា៕