ភ្នំពេញ៖ ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន និងគណបក្សនយោបាយ រូមនិងអង្គទួតនានាប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ បានបន្តដឹកនាំមន្រ្តីរបស់ខ្លួនដាក់កម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះសពសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ខណៈព្រះសពព្រះអង្គនឹងត្រូវធ្វើការបូជារំលាយនៅព្រឹកវេលាម៉ោង៩ ថ្ងៃទី៨ ខែធ្នូ ស្អែកនេះ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ និងថ្នាក់ដឹកនាំជាតិ ជាច្រើនរូបទៀត។