ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ទិវា​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរអនុញ្ញាត​ឲ្យ​បរទេស​ចូលរួម​វិញ ក្រោយ​រាជរដ្ឋាភិបាល​បើក​ប្រទេស​

ទិវា​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរអនុញ្ញាត​ឲ្យ​បរទេស​ចូលរួម​វិញ ក្រោយ​រាជរដ្ឋាភិបាល​បើក​ប្រទេស​

​ម៉ា​រ៉ា​តុង៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) បាន​បញ្ជាក់ថា ទិវា​រត់ប្រណាំង​អន្ដរជាតិពាក់កណ្ដាល​ម៉ា​រ៉ា​តុងលើក​ទី​២៦ នៅ​អង្គរវត្តខេត្តសៀមរាប ដែល​គ្រោង​រៀបចំ​នា​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២២ ខាងមុខត្រូវបាន​អនុញ្ញាត​ឲ្យ​ជនបរទេស​ចុះឈ្មោះ​ចូលរួម​រត់​វិញ​បាន​ហើយ បន្ទាប់ពី​រាជរដ្ឋាភិបាលបាន​បើក​ដំណើរការ​ប្រទេស ក៏ដូចជា​លើកលែង​ការធ្វើ​ច​ត្ដា​ឡី​ស័កសម្រាប់​ការធ្វើដំណើរ​មក​កម្ពុជាកាលពី​ថ្មីៗ។​

ការគូសបញ្ជាក់​នេះបានធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាននៅ​ទីស្នាក់ការ NOCC នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២១ នេះ។ ឯកឧត្តម​បន្ដថា ដោយសារ​ស្ថានភាព​កូ​វីដ​-១៩ ធូរស្រាល ស្របពេល​រាជរដ្ឋាភិបាលបើក​ដំណើរការ​ប្រទេស​លើ​គ្រប់​វិស័យ ក៏ដូចជា​ការត្រៀម​ទទួលភ្ញៀវទេសចរណ៍​វ៉ាក់សាំង​នាពេល​ឆាប់ៗ គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ដ៏​ធំ​នេះ ក៏​អនុញ្ញាត​ឲ្យ​ជនបរទេស​ចុះឈ្មោះ​ចូលរួម​វិញ ដ្បិត​ពីមុន​អនុញ្ញាត​ត្រឹម​ជនបរទេស​រស់នៅ​កម្ពុជា​ប៉ុណ្ណោះ។​ ​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដដែល​បន្ដថា ការចាប់ផ្ដើម​រៀបចំ​នូវ​ទិវា​រត់ប្រណាំង​អន្ដរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ឡើងវិញ​នេះ គឺជា​អត្ថន័យ​មួយ​ដ៏​ជ្រាលជ្រៅនៅក្នុង​ដំណាក់កាល​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ ក៏ដូចជាដំ​ណាក់​កាល​ចាក​ចេញពី​វិបត្តិ​កូ​វីដ​-១៩ ជា​បណ្ដើរៗ ពិសេស​បង្ហាញ​ឲ្យ​អន្ដរជាតិ​បានឃើញ​ថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចរាល់ដើម្បី​ទទួលភ្ញៀវ​ទេសចរណ៍​ប​រទេស​ឡើងវិញ ក៏ដូចជា​ទាក់ទាញ​អ្នករត់​បរទេស​មក​ចូលរួម​ព្រឹត្តិការណ៍ ​កីឡា​ទេសចរណ៍​ប្រចាំ​ឆ្នាំនេះ​ឡើងវិញ​ផងដែរ។​

​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​បន្ថែមថា ការសម្រេច​រៀបចំ​នូវ​ទិវា​រត់ប្រណាំង​អន្ដរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុងលើក​ទី​២៦ នៅ​អង្គរវត្តឡើងវិញ​ពេលនេះ បន្ទាប់ពី​ទទួលបាន​ភ្លើង​ខៀវ​ពី​រាជរដ្ឋាភិបាល តែ​យ៉ាងណា​ការរៀបចំ​នឹងត្រូវ​ផ្ដោតលើ​ការការពារ និង​សុវត្ថិ​ភាពជា​ចម្បង ដោយ​អនុវត្តតាម​វិធានការ​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល។ ដូច្នេះ​ឯកឧត្តម​បាន​អំពាវនាវ​ឲ្យ​កីឡាករ​-​កីឡាការិនី​ចុះឈ្មោះ​ឲ្យ​បាន​រួសរាន់ ក្នុងនោះ​ឯកឧត្តមក៏បាន​លើកទឹកចិត្ត​ជាពិសេស សម្រាប់​ប្រជាពលរដ្ឋ​ក្នុងស្រុកដើម្បី​ចូលរួម​រត់ ក៏ដូចជា​គាំទ្រ​ការរៀបចំ​ព្រឹត្តិការណ៍​នេះឡើងវិញ​ផងដែរ៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |