(ភ្នំពេញ)៖ ក្រសួងព័ត៌មានកម្ពុជា នៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំវេទិកាតុមូលនិពន្ធនាយកអាស៉ី-អឺរ៉ុប លើកទី១០ (ASEFERT10) ដែលជាព្រឹត្តិការណ៍អមមួយ នៃកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣ (ASEM13)។
កម្មវិធី ២ថ្ងៃនេះ បានធ្វើឡើងក្រោមប្រធានបទ «ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកសារព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ»។
ក្នុងវេទិកាតុមូលនិពន្ធនាយកអាស៉ី-អឺរ៉ុប លើកទី១០ ដែលបានធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ក៏មានលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើកផងដែរ។ វេទិកាតុមូលនេះ ធ្វើឡើងដោយមានការចូលរួមពីនិពន្ធនាយក និងអ្នកសារព័ត៌មានជាន់ខ្ពស់នៃសារព័ត៌មានធំៗ ក្នុងបណ្តាប្រទេសដៃគូ ASEM ទាំងអស់៕
សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖