ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

លោក គីម ជុងអ៊ុន សម្រេចផ្អាកសកម្មភាពយោធា ដែលគ្រោងធ្វើឡើង ដើម្បីសងសឹកកូរ៉េខាងត្បូង

លោក គីម ជុងអ៊ុន សម្រេចផ្អាកសកម្មភាពយោធា ដែលគ្រោងធ្វើឡើង ដើម្បីសងសឹកកូរ៉េខាងត្បូង

(សេអ៊ូល)៖ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងកិច្ចប្រជុំគណៈកម្មការមជ្ឈិមយោធា នៃបក្សពលករកូរ៉េកាន់អំណាច បានសម្រេចផ្អាកជាបណ្តោះអាសន្ន នូវការផែនការបញ្ចេញសកម្មភាពយោធា ដើម្បីឆ្លើយតបការបង្ហោះខិត្តប័ណ្ណចេញពីកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០។

ប្រភពពីសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ក៏ត្រូវបានដកស្រង់បន្ថែមទៀតដែរថា ក្រៅពីការប្រកាសផ្អាកសកម្មភាពយោធា ទីក្រុងព្យុងយ៉ាងក៏បានរៀបចំ ដំណោះស្រាយផ្សេងទៀត ដោយស្ថិតនៅក្នុងគោលដៅពង្រឹងសមត្ថភាពប្រយុទ្ធ នៅក្នុងពេលធ្វើសង្គ្រាមផងដែរ។ ការសម្រេចចិត្តរបស់កូរ៉េខាងជើង បានកើតឡើងតែពីរថ្ងៃប៉ុណ្ណោះ ក្រោយពីខ្លួនបានប្រកាសថា នឹងបង្ហោះខិត្តប័ណ្ណប្រឆាំងកូរ៉េខាងត្បូងវិញចំនួន ១២លានសន្លឹក ជាការសងសឹកឲ្យសមតម្លៃ ចំពោះអ្វីដែលកូរ៉េខាងត្បូងបានធ្វើ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងកូរ៉េទាំងពីរ បានប្រែជាតានតឹងខ្លាំងឡើងវិញ បន្ទាប់ពីក្រុមជនជាតិកូរ៉េខាងជើង ដែលរស់នៅនិរទេសក្នុងទឹកដីកូរ៉េខាងត្បូង បានប្រមូលផ្តុំគ្នាបង្ហោះបាឡុងមានផ្ទុកខិត្តប័ណ្ណ ប្រឆាំងមេដឹកនាំកំពូលកូរ៉េខាងជើង នៅតាមតាមតំបន់ព្រំដែនរវាងកូរ៉េទាំងពីរ។ ជាការឆ្លើយតបកូរ៉េខាងជើងបានបំផ្ទុះអគារ ការិយាល័យទំនាក់ទំនង ២៤ម៉ោងរវាងកូរ៉េទាំងពីរ ដែលត្រូវបានដំណើរការកាលពីឆ្នាំ២០១៨ និងប្រកាសដាក់ពង្រាយយោធានៅតាមចំណុចព្រំដែនមួយចំនួន នៅជាប់កូរ៉េខាងត្បូងឡើងវិញ។ ប៉ុន្តែតាមរយៈសេចក្តីប្រកាសខាងលើនេះ ការដាក់ពង្រាយយោធាត្រូវបានផ្អាកវិញហើយ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |