ភ្នំពេញ៖ លោក ធា សូត្រា គឺជាមនុស្សដែលមានសមត្ថភាពខ្ពស់ប្រើគ្រប់កល់ល្បិចក្នុងការបោកប្រាស់យកលុយពីអ្នកដែលមានបំណងចង់រកសុីរាប់សិបមុឺនដុល្លា។
ជាក់ស្តែងណាស់កាលពីថ្ងៃទី១៨ខែឧសភាឆ្នាំ២០២០តុលាការបានចោទប្រកាន់លោក ធា សូត្រា និង គូកនពីបទឆបោក និង រំលោភលើសេចក្តីទុកចិត្តយោងតាមពាក្យបណ្តឹងលោកស្រី សុខ ចាន់នី ដែលបណ្តឹង លោក ធា សូត្រា អាយុ៣២ឆ្នាំជនជាតិខ្មែរ និង ប្រពន្ធឈ្មោះ អ៊ូ ម៉ាលាភ អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ និង ឈ្មោះ សេង រតនា ភេទស្រី អាយុ ៥៥ ឆ្នាំ ជនជាតិខ្មែរ ។
យោងតាមប្រភពបានឱ្យដឹងថាលោក ធា សូត្រា គឺជាមនុស្សសម្បូរទៅដោយល្បិចកល់នោះ ត្រូវបានរួចខ្លួនក្រោយពីតុលាការឃាត់ខ្លួនមិនបានប៉ុន្មានថ្ងៃផង តែរឿងអាស្រូវរបស់ ធា សូត្រា នៅមិនទាន់ចប់នៅឡើយ ដោយមានអ្នកដែលចាញ់បោកជាច្រើនទៀតបានដាក់ពាក្យបណ្តឹងចូលតុលាការជាបន្តរបន្ទាប់។
តំណាងអយ្យការ អម សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះលេខ ៣៤៤៤ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២០ អញ្ជើញឈ្មោះ ធា សូត្រា ឱ្យចូលខ្លួនមកបំភ្លឺនៅបន្ទប់អក្ស គ ជាន់ ទី៣ វេលាម៉ោង២រសៀលថ្ងៃទី២៩ខែឧសភាឆ្នាំ២០២០ តែលោក ធា សូត្រា មិនបានចូលខ្លួនដោះស្រាយបែជាព្យាយាមគេចវេសមិនទទួលខុសត្រូវ។
ម្ចាស់បណ្តឹង (សុំមិនបញ្ចេញឈ្មោះ) បានព្យាយាមស្វែករកលោក ធា សូត្រា ដើម្បីដោះស្រាយក្រៅប្រព័ន្ធតុលាការដើម្បីបញ្ចប់រឿងកុំឱ្យវែងឆ្ងាយតែលោក ធា សូត្រា នៅតែមានគំណិតមិនទទួលខុសត្រូវជាច្រើនលើកច្រើនសារ រហូតដល់ថ្ងៃមួយទើបបានជួបបុគ្គលនោះនៅផ្ទះលេខ TR16-52 ផ្លូវ ដាលីយ៉ា បុរី អរ័គីដេ ខណ្ឌសែនសុខ ដែលជាទីតាំងផ្ទះដែលបុគ្គល ធា សូត្រា បានចេញស៊ែកស្អុយ( cheque ) មកអោយជនរងគ្រោះ។
មានជនរងគ្រោះជាច្រើនអ្នកដែលជឿទុកចិត្តមានបំណងចង់រកសុីបើកហាង 7eleven តាមរយៈលោក ធា សូត្រា ហើយតម្រូវឱ្យបង់លុយជាមុនតាមទំហំហាងធំឬតូចដែលម្នាក់ៗចាញ់បោកអស់លុយពីដប់ប្រាំមួយមុឺនដុល្លារឡើងទៅ។
យោងតាមប្រភពបានឱ្យដឹងថាលោក ធា សូត្រា ដើរបោកប្រាស់បានលុយរាប់សិបមុឺនដុល្លារ យកទៅដាក់ទុននៅហាងកាហ្វេមួយកន្លែងឈ្មោះ Tick coffee ដែលជារបស់ប្រពន្ធ ស្ថិតនៅ អគាលេខ ២២៩ ផ្លូវ ៥១ កែងផ្លូវ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពពីជនរងគ្រោះដដែលបានបង្ហើបប្រាប់ដល់សាធារណៈជនឱ្យបានដឹងពីជំនួញទុច្ចរិតរបស់លោក ធា សូត្រា និង ភរិយាឈ្មោះ អ៊ូ ម៉ាលាភ ដែលជា ស្ថាបនិកបើកហាងកាហ្វេ Tick Coffee
រាល់ការឈរ ឈ្មោះក្រុមហ៊ុនទាំងអស់គឺ ធា សូត្រា ដាក់ឈ្មោះប្រពន្ធ ហើយ ធា សូត្រា ជាអ្នកដើរលក់ហ្រ្វែនឆាយ និងទទួលលុយកក់ដោយដាក់ចូលក្នុងគណនីក្រុមហ៊ុន Lp8 Cambodia Co, Ltd របស់ធនាគារ ABA លេខគណនី 000706653 ម្ចាស់គណនីឈ្មោះ ធា សូត្រា ( ដោយអៈអាងថា ជាក្រុមហ៊ុនធំ ដោយ ធា សូត្រា ជាអ្នកទទួលមើលការខុសត្រូវ)។ ពីរនាក់ប្ដីប្រពន្ធនេះបានធ្វើការលែងលះគ្នាតាមផ្លូវច្បាប់ពិតប្រាកដមែន ដោយសំអាងថាពេលដែលមានការប្ដឹងផ្ដល់លើរូបគេ ( ធា សូត្រា ) គឺគេគ្មានទ្រព្យសម្បត្តិ លុយកាក់ និងជាពិសេសគ្មានទំនាក់ទំនងអ្វីជាមួយ អ៊ូ ម៉ាលាភ ដែលជាប្រពន្ធ សរុបមកវិញ ពីរនាក់ប្ដីប្រពន្ធនេះជាជនឆបោក ពូកែសំដែងគ្រប់រូបភាព មានល្បិចបោកប្រាស់ខ្ពស់។ ដូច្នេះសូមមហាជន និង អាជីវករនៅគ្រប់ទីរួមខេត្តទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសអ្នកនៅក្នុងរាជធានីភ្នំពេញ សូមមានការប្រុងប្រយត្ន័ឲ្យបានខ្ពស់ ក្នុងការទិញហ្រ្វែនឆាយ Tick Coffee និង 7 Eleven ក្រុមហ៊ុនខ្យល់ ដែលជនឆបោកពីរនាក់ប្ដីប្រពន្ធ ធា សូត្រា និង អ៊ូ ម៉ាលាភ នេះបានធ្វើសកម្មភាពកន្លងមក ។ សូមចំណាំនូវរូបថតជនឆបោកទាំងពីរ ដូចមានភ្ជាប់ខាងក្រោម ហើយបើក្នុងករណីបងប្អូនណា បានជួបឬឃើញជនទាំងពីរនាក់ខាងលើ មេត្តាសូមទំនាក់ទំនងមកលេខទូរសព្ទ័ 015897029 យើងខ្ញុំនឹងមានជូនជាសាគុណ៕
ជាពិសេសសូមឱ្យតុលាការដាក់ទោសទាន់បុក្គលឆបោកឈ្មោះ ធា សូត្រា និង គូកន តាមនិតិវិធីច្បាប់។
សូមបញ្ជាក់អង្គភាពសារព័ត៌មានយើងខ្ញុំព្យាយាមទាក់ទងទៅលេខទូរសព្ទលោក ធា សូត្រា (086 300 350 )សូមការបំភ្លឺជាច្រើនលើកតែតេមិនចូល។
អង្គភាពសារព័ត៌មានKNN News រងចាំការបកស្រាយពីភាគគីដែលពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការសូមអរគុណ