(ប៉េកាំង)៖ ពេលយប់ថ្ងៃទី៤ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមពិធីសម្ពោធបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៤ ព្រមទាំងថ្លែងសុន្ទរកថា គន្លឹះក្រោមប្រធានបទ «ផ្តល់ភាពកក់ក្តៅដល់ពិភពលោក» តាមប្រព័ន្ធវីដេអូ។
លោក Xi Jinping បានថ្លែងថា «ការមើលឃើញរបៀបចេញដើម្បីដឹងពីរបៀប ចូលការមើលប្រវត្តិសាស្ត្រដើម្បីដឹងពីអនាគត»។
ប្រទេស និងប្រជាជាតិមួយចង់មានភាពរុងរឿង គឺចាំបាច់ត្រូវឈានទៅមុខ និងអភិវឌ្ឍតាមចរន្តយុគសម័យ។ ការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការពង្រីកការបើក ទូលាយកម្រិតខ្ពស់នឹងមិនផ្លាស់ប្តូរទេការប្តេជ្ញាចិត្ត របស់ប្រទេសចិន ក្នុងការចែករំលែកនូវកាលានុវត្តភាពអភិវឌ្ឍន៍ជាមួយ ពិភពលោកនឹងមិនផ្លាស់ប្តូរទេ។
ការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ចឆ្ពោះទៅរកទិសដៅដែលកាន់តែបើកទូលាយ បរិយាប័ន្នផ្តល់ផលប្រយោជន៍ដល់គ្នា មានតុល្យភាពនិងឈ្នះ-ឈ្នះក៏មិនផ្លាស់ប្តូរដែរ៕