ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

WHO ​អនុម័ត​ឲ្យ​ប្រើប្រាស់​បន្ទាន់​នូវ​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ផលិត​ក្នុង​ស្រុក​ដំបូង​របស់​ប្រទេស​ឥណ្ឌា

WHO ​អនុម័ត​ឲ្យ​ប្រើប្រាស់​បន្ទាន់​នូវ​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ផលិត​ក្នុង​ស្រុក​ដំបូង​របស់​ប្រទេស​ឥណ្ឌា

​WHO៖ កាលពី​ថ្ងៃ​ពុធ ទី​៣ ខែ​វិច្ឆិកា អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​ថា ខ្លួន​បាន​អនុម័ត​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 របស់​ក្រុមហ៊ុន Bharat Biotech របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ឥណ្ឌា ​សម្រាប់​ការប្រើប្រាស់​ជាបន្ទាន់ដោយ​ត្រួស​ត្រាយផ្លូវ​សម្រាប់​វ៉ាក់សាំង​ផលិត​ក្នុងស្រុក ​ដើម្បី​ត្រូវ​បាន​ទទួលយក​ជា​វ៉ាក់សាំង​ដែល​មាន​សុពលភាព​នៅ​ក្នុង​ប្រទេស​ក្រីក្រ​ជាច្រើន​។

ការចុះបញ្ជី​ការប្រើប្រាស់​បន្ទាន់​នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន Bharat Biotech ដឹកជញ្ជូន​វ៉ាក់សាំង​ដែល​គេ​ស្គាល់​ថា Covaxin ទៅកាន់​ប្រទេស​ដែល​ពឹង​ផ្អែកលើ​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​ សម្រាប់​ការសម្រេចចិត្ត​ផ្នែក​និយតករ​របស់​ពួកគេ​។ វា​ក៏​អាច​ជួយ​ប្រជាជន​ឥណ្ឌា​រាប់​លាន​នាក់​ដែល​បាន​ទទួល​បាន​វ៉ាក់សាំង​នេះ ​ឱ្យ​អាច​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ផង​ដែរ​។ អង្គការ​សុខភាព​ពិភព​លោក​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម tweeter ថា ក្រុម​ប្រឹក្សា​បច្ចេកទេស​របស់​ខ្លួន​បានសម្រេច​ថា​ អត្ថប្រយោជន៍​របស់​វ៉ាក់សាំង Covaxin មាន​វិសាលភាព​លើស​ពី​ហានិភ័យ ហើយ​ថា​វា​បាន​បំពេញ​តាម​បទដ្ឋាន​របស់​អង្គការ​សុខភាព​ពិភពលោក ​សម្រាប់​ការ​ការពារ​ប្រឆាំង​នឹង​វីរុស COVID-19។

​នៅ​ក្នុង​ការ​អនុម័ត​នោះ វ៉ាក់សាំង​នេះ​ត្រូវ​បាន​ផ្ដល់​អនុសាសន៍​ឲ្យ​ចាក់​ ២​ដូ​សដែល​ដូ​ស​នីមួយៗ​មាន​គម្លាត​ពី​គ្នា​ ៤​សប្ដាហ៍ និង​ចាក់​បាន​គ្រប់​វ័យ​ចាប់ពី​ ១៨​ឆ្នាំ​ឡើង​ទៅ​។ ​វ៉ាក់សាំង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​អនុម័ត​ ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​កាលពី​ខែ​មករា ខណៈ​ដែល​វ៉ាក់សាំង​នេះ​ស្ថិត​នៅ​ដំណាក់កាល​សាកល្បង​ដំណាក់កាល​ទី​៣ ​នៅឡើយដែល​​បង្ក​ឲ្យ​មានការ​ព្រួយ​បារម្ភ និង​ការរិះគន់​។ ក្រុមហ៊ុន Bharat Biotech ដែល​បាន​ផលិត​វ៉ាក់សាំង​នេះ​ធ្លាប់​បាន​បញ្ជាក់​ថា ​វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព​ ៧៨% ក្នុង​ការ​ទប់ស្កាត់​ការ​ចម្លង​វីរុស​ COVID-19៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |